ម៉ាថាយ 4:23-25

ម៉ាថាយ 4:23-25 គកស១៦

ព្រះ‌យេស៊ូវ​យាង​ទៅ​ពាស‌ពេញ​ក្នុង​ស្រុក​កាលីឡេ ព្រះ‌អង្គ​បង្រៀន​នៅ​តាម​សាលា​ប្រជុំ​របស់​ពួក​គេ ហើយ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ្យ ទាំង​ប្រោស​ជំងឺ​រោគា​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន​ឲ្យ​បាន​ជា។ ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។ មាន​មហា‌ជន​ច្រើន​កុះករ មក​ពី​ស្រុក​កាលីឡេ ស្រុក​ដេកាប៉ូល ក្រុង​យេរូ‌សាឡិម ស្រុក​យូដា និង​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ គេ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។

អាន ម៉ាថាយ 4