ម៉ាថាយ 27:62-64

ម៉ាថាយ 27:62-64 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ថ្ងៃ​រៀបចំ​បុណ្យ ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​មក​ជួប​ជុំ​គ្នា នៅ​ចំពោះ​លោក​ពីឡាត់ ហើយ​ជម្រាប​ថា៖ «លោក យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​ជន​បោក​ប្រាស់​នោះនិយាយ កាល​វា​នៅ​រស់​នៅ​ឡើយ​ថា "បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​នឹង​រស់​ឡើង​វិញ"។ ដូច្នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ​រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​ពួក​សិស្ស​របស់​វា​ទៅ​លួច​យក​សព​របស់​វា​ទាំង​យប់ ហើយ​ប្រាប់​ប្រជា‌ជន​ថា "វា​រស់​ពី​ស្លាប់​ឡើង​វិញ" ហើយ​ការ​បោក​ប្រាស់​លើក​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:62-64 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត ជម្រាប​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថា: “បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ស្លាប់ ខ្ញុំ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ”។ ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជា‌ជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ​មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:62-64 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ស្អែក​ឡើង ក្រោយ​ថ្ងៃ​រៀប​បុណ្យ នោះ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​មូល​គ្នា​ទៅ​ឯ​លោក​ពីឡាត់​ជំរាប​ថា លោក យើង​ខ្ញុំ​នឹក​ចាំ​ពី​ពាក្យ​ដែល​អា​កំភូត​នោះ​បាន​និយាយ ពី​កាល​នៅ​រស់​នៅ​ឡើយ​ថា ក្រោយ​មក​៣​ថ្ងៃ ខ្ញុំ​នឹង​រស់​ឡើង​វិញ ដូច្នេះ សូម​លោក​បង្គាប់​ឲ្យ​គេ​ប្រុង​ប្រយ័ត​ផ្នូរ​នោះ ដរាប​ដល់​គំរប់​៣​ថ្ងៃ ក្រែង​ពួក​សិស្ស​របស់​វា​មក​លួច​យក​ខ្មោច​វា​ទាំង​យប់​ទៅ រួច​ប្រាប់​ដល់​បណ្តាជន​ថា វា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បើ​យ៉ាង​នោះ សេចក្ដី​កំភូត​ជាន់​ក្រោយ​នេះ នឹង​បាន​អាក្រក់​ជាង​ជាន់​មុន​ទៅ​ទៀត

ចែក​រំលែក
អាន ម៉ាថាយ 27