ម៉ាថាយ 27:62-64

ម៉ាថាយ 27:62-64 គកស១៦

នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ថ្ងៃ​រៀបចំ​បុណ្យ ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​មក​ជួប​ជុំ​គ្នា នៅ​ចំពោះ​លោក​ពីឡាត់ ហើយ​ជម្រាប​ថា៖ «លោក យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​ជន​បោក​ប្រាស់​នោះនិយាយ កាល​វា​នៅ​រស់​នៅ​ឡើយ​ថា "បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​នឹង​រស់​ឡើង​វិញ"។ ដូច្នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ​រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​ពួក​សិស្ស​របស់​វា​ទៅ​លួច​យក​សព​របស់​វា​ទាំង​យប់ ហើយ​ប្រាប់​ប្រជា‌ជន​ថា "វា​រស់​ពី​ស្លាប់​ឡើង​វិញ" ហើយ​ការ​បោក​ប្រាស់​លើក​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។

អាន ម៉ាថាយ 27