ម៉ាថាយ 25:15-17
ម៉ាថាយ 25:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គាត់ឲ្យទៅម្នាក់ប្រាំពាន់ ម្នាក់ទៀតពីរពាន់ ហើយម្នាក់ទៀតមួយពាន់ គឺឲ្យម្នាក់ៗតាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចគាត់ក៏ចេញទៅ។ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំពាន់ទៀត។ អ្នកដែលបានទទួលពីរពាន់ក៏ដូច្នោះដែរ គឺចំណេញបានពីរពាន់ទៀត។
ម៉ាថាយ 25:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន គឺឲ្យប្រាំណែន ទៅអ្នកទីមួយ ពីរណែនទៅអ្នកទីពីរ និងមួយណែនទៅអ្នកទីបី រួចគាត់ចេញដំណើរទៅ។ អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។
ម៉ាថាយ 25:15-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បានឲ្យប្រាក់ទៅម្នាក់៥ពាន់ ម្នាក់ទៀត២ពាន់ ហើយអ្នកទីបី១ពាន់ គឺឲ្យគ្រប់គ្នាតាមដំរិះគេរៀងខ្លួន រួចក៏ចេញទៅ នោះអ្នកដែលទទួល៥ពាន់ ក៏យកប្រាក់ទៅជួញបានចំណេញបាន៥ពាន់ទៀត ហើយអ្នកដែលទទួល២ពាន់ គាត់ធ្វើដូច្នោះដែរ ក៏បានចំណេញ២ពាន់ទៀត