ម៉ាថាយ 23:27-33

ម៉ាថាយ 23:27-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែល​គេ​លាប​កំបោរ​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ឆ្អឹង​សាក‌សព និង​ធាតុ​រលួយ​សព្វ​បែប​យ៉ាង។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សម្តែង​ឫក‌ពារ​ខាង​ក្រៅ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។ ពួក​អាចារ្យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ពួក​ព្យាការី ព្រម​ទាំង​តុប‌តែង​ផ្នូរ​របស់​មនុស្ស​សុចរិត ដោយ​ពោល​ថា: “ប្រសិន​បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ​បុរស* នោះ​យើង​មុខ​ជា​មិន​សម​គំនិត​ជា​មួយ​គេ ក្នុង​ការ​សម្លាប់​ពួក​ព្យាការី​ឡើយ”។ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង ថា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យាការី។ ដូច្នេះ ចូរ​បន្ដ​កិច្ចការ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​ឲ្យ​បាន​សម្រេច​ទៅ! នែ ពួក​ពស់​ពូជ​ពស់​វែក​អើយ! ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ទោស​ធ្លាក់​នរក​បាន?

ចែក​រំលែក
អាន ម៉ាថាយ 23

ម៉ាថាយ 23:27-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ដែល​គេ​លាប​ស ខាង​ក្រៅ​មើល​ឃើញ​ស្អាត តែ​ខាង​ក្នុង​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ចំពោះ​មនុស្ស តែ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ពេញ​ដោយ​សេចក្តី​ពុត‌ត្បុត និង​សេចក្តី​ទុច្ចរិត។ វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​សង់​ផ្នូរ​របស់​ពួក​ហោរា ហើយ​តុប‌តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត ដោយ​ពោល​ថា "ប្រសិន‌បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ‌បុរស​របស់​យើង នោះ​យើង​មិន​បាន​រួម​គំនិត​ជា​មួយ​ពួក​គាត់ ដើម្បី​កម្ចាយ​ឈាម​ពួក​ហោរា​ទេ"។ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​បន្ទាល់​ដោយ​ខ្លួន​ឯង​ថា អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ហោរា​ទាំង​នោះ។ ដូច្នេះ ចូរ​បំពេញ​រង្វាល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចុះ។ ឱ​ពួក​សត្វ​ពស់ ពូជ​ពស់​វែក​អើយ! តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ការ​កាត់​ទោស ឲ្យ​ធ្លាក់​នរក​ដូច​ម្តេច​បាន?

ចែក​រំលែក
អាន ម៉ាថាយ 23

ម៉ាថាយ 23:27-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច នឹង​សេចក្ដី​ស្មោក‌គ្រោក​គ្រប់​មុខ​វិញ អ្នក​រាល់​គ្នា​ក៏​បែប​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្ដី​កំពុត នឹង​សេចក្ដី​ទទឹង​ច្បាប់​ទទេ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ពួក​ហោរា ហើយ​តាក់‌តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត ដោយ​ថា បើ​យើង​បាន​រស់​នៅ​ក្នុង​ជំនាន់​ពួក​ឰយុកោ​យើង នោះ​យើង​មិន​បាន​ចូល​ដៃ​នឹង​គាត់ ដើម្បី​កំចាយ​ឈាម​ពួក​ហោរា​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ខ្លួន​ថា អ្នក​រាល់​គ្នា​ជា​កូន​របស់​ពួក​អ្នក​ដែល​បាន​សំឡាប់​ហោរា​ទាំង​នោះ ឯ​អ្នក​រាល់​គ្នា ចូរ​បំពេញ​រង្វាល់​របស់​ពួក​ឰយុកោ​នៃ​អ្នក​រាល់​គ្នា​ចុះ ឱ​សត្វ​ពស់ ឱ​ពូជ​ពស់‌វែក​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​ទោស នៅ​ក្នុង​នរក​បាន

ចែក​រំលែក
អាន ម៉ាថាយ 23