ម៉ាថាយ 12:46-50

ម៉ាថាយ 12:46-50 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ ស្រាប់​តែ​មាតា និង​បងប្អូន​របស់​ព្រះអង្គ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះអង្គ។ មាន​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ម្ដាយ​លោក និង​បងប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ នរណា​ជា​បងប្អូន​ខ្ញុំ?»។ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ចង្អុល​ទៅ​ពួក​សិស្ស* ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បងប្អូន​របស់​ខ្ញុំ ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ហើយ​ជា​បងប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:46-50 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ នោះ​មាតា និង​ប្អូន​ប្រុសៗ​របស់​ព្រះ‌អង្គ​ឈរ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះ‌អង្គ។ មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ម្តាយ និង​ប្អូនៗ​របស់​លោក​កំពុង​ឈរ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​អ្នក​នោះ​ថា៖ «តើ​អ្នក​ណា​ជា​ម្តាយ​ខ្ញុំ ហើយ​អ្នក​ណា​ជា​ប្អូន​ខ្ញុំ?» រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ទាំង​ចង្អុល​ទៅ​ពួក​សិស្ស​ព្រះ‌អង្គ​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​ប្អូន​របស់​ខ្ញុំ ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស​ប្អូន​ស្រី និង​ជា​ម្តាយ​របស់​ខ្ញុំ»។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:46-50 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នឹង​ហ្វូង​មនុស្ស​នៅ​ឡើយ នោះ​មាតា នឹង​ពួក​ប្អូន​ទ្រង់​ក៏​ឈរ​ពី​ខាង​ក្រៅ​រក​ទូល​នឹង​ទ្រង់ មាន​ម្នាក់​ទូល​ទ្រង់​ថា មើល​ន៏ ម្តាយ នឹង​ប្អូន​លោក ឈរ​នៅ​ខាង​ក្រៅ​ចង់​និយាយ​នឹង​លោក តែ​ទ្រង់​ឆ្លើយ​ទៅ​អ្នក​ដែល​ទូល​នឹង​ទ្រង់​ថា តើ​អ្នក​ណា​ជា​ម្តាយ​ហើយ​ជា​ប្អូន​ខ្ញុំ រួច​ទ្រង់​លាត​ព្រះ‌ហស្ត ចង្អុល​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា នុ៎ះ​ន៏ ម្តាយ ហើយ​នឹង​ប្អូន​ខ្ញុំ ដ្បិត​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ គឺ​អ្នក​នោះ​ហើយ ជា​ប្អូន​ប្រុស​ស្រី ហើយ​ជា​ម្តាយ​ខ្ញុំ​វិញ។

ចែក​រំលែក
អាន ម៉ាថាយ 12