ម៉ាថាយ 12:46-50

ម៉ាថាយ 12:46-50 គកស១៦

កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ នោះ​មាតា និង​ប្អូន​ប្រុសៗ​របស់​ព្រះ‌អង្គ​ឈរ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះ‌អង្គ។ មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ម្តាយ និង​ប្អូនៗ​របស់​លោក​កំពុង​ឈរ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​អ្នក​នោះ​ថា៖ «តើ​អ្នក​ណា​ជា​ម្តាយ​ខ្ញុំ ហើយ​អ្នក​ណា​ជា​ប្អូន​ខ្ញុំ?» រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ទាំង​ចង្អុល​ទៅ​ពួក​សិស្ស​ព្រះ‌អង្គ​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្តាយ និង​ជា​ប្អូន​របស់​ខ្ញុំ ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស​ប្អូន​ស្រី និង​ជា​ម្តាយ​របស់​ខ្ញុំ»។

អាន ម៉ាថាយ 12

វីដេអូសម្រាប់ ម៉ាថាយ 12:46-50