លូកា 4:42-44
លូកា 4:42-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះព្រឹកឡើង ព្រះអង្គយាងចេញទៅកន្លែងស្ងាត់។ មហាជននាំគ្នាតាមរកព្រះអង្គ ហើយពេលគេបានជួបព្រះអង្គ គេឃាត់មិនឲ្យព្រះអង្គយាងចេញពីពួកគេឡើយ។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំត្រូវប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ ដល់ក្រុងឯទៀតៗដែរ ដ្បិតព្រះវរបិតាបានចាត់ខ្ញុំឲ្យមកសម្រាប់គោលបំណងនេះឯង»។ ដូច្នេះ ព្រះអង្គក៏បន្តប្រកាសដំណឹងល្អនៅតាមសាលាប្រជុំរបស់សាសន៍យូដា។
លូកា 4:42-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គឲ្យនៅជាមួយ មិនចង់ឲ្យយាងចាកចោលគេឡើយ។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ទៅក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឲ្យមកបំពេញការនេះឯង»។ បន្ទាប់មក ព្រះយេស៊ូប្រកាសដំណឹងល្អ*តាមសាលាប្រជុំ*នានា ក្នុងស្រុកកាលីឡេ។
លូកា 4:42-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះព្រឹកឡើង ទ្រង់យាងចេញទៅឯកន្លែងស្ងាត់ ឯបណ្តាមនុស្សគេតាមរកទ្រង់ ក៏មកដល់ ហើយឃាត់ទ្រង់ ដើម្បីមិនឲ្យទ្រង់យាងចេញពីគេឡើយ តែទ្រង់មានបន្ទូលថា ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ ដល់អស់ទាំងស្រុកឯទៀតដែរ គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក ទ្រង់ក៏ប្រកាសក្នុងអស់ទាំងសាលាប្រជុំនៅស្រុកកាលីឡេទួទៅ។