លូកា 3:10-38

លូកា 3:10-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មហា‌ជន​សួរ​លោក​យ៉ូហាន​ថា៖ «បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ លោក​យ៉ូហាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «អ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​ឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​ឲ្យ​អ្នក​គ្មាន​ដែរ»។ មាន​អ្នក​ទារ​ពន្ធ*​ខ្លះ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​សួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។ លោក​ឆ្លើយ​វិញ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​ពី​កម្រិត ដែល​មាន​កំណត់​ទុក​នោះ​ឡើយ»។ មាន​ទាហាន​មក​សួរ​លោក​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​ត្រូវ​ធ្វើ​អ្វី​ដែរ?»។ លោក​ឆ្លើយ​ថា៖ «កុំ​ចោទ​ប្រកាន់ កុំ​សង្កត់‌សង្កិន​យក​ប្រាក់​ពី​អ្នក​ណា​ឲ្យ​សោះ ត្រូវ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​បាន​ហើយ»។ ប្រជា‌ជន​នៅ​តែ​រង់‌ចាំ ហើយ​គេ​រិះគិត​ក្នុង​ចិត្ត​គ្រប់ៗ​គ្នា​ថា ប្រហែល​លោក​នេះ​ទេ​ដឹង​ជា​ព្រះ‌គ្រិស្ត*!។ លោក​យ៉ូហាន​មាន​ប្រសាសន៍​ប្រាប់​គេ​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ប៉ុន្តែ លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ ដើម្បី​អុំ​ស្រូវ​យក​គ្រាប់​ល្អ​ប្រមូល​ដាក់​ជង្រុក រីឯ​សម្ដី វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។ លោក​យ៉ូហាន​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជា‌ជន ដោយ​ពាក្យ​ដាស់‌តឿន​ជា​ច្រើន​ទៀត​ផង។ លោក​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​ថែម​ទៀត ព្រោះ​ស្ដេច​បាន​យក​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​អនុជ*​ព្រះអង្គ មក​ធ្វើ​ជា​មហេសី​របស់​ព្រះអង្គ​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត លោក​យ៉ូហាន​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ ព្រោះ​ស្ដេច​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។ ស្ដេច​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​លោក​យ៉ូហាន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង។ ពេល​ប្រជា‌ជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះ‌យេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន* ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​យាង​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះអង្គ។ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់» ។ កាល​ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ព្រះ‌បរម‌កិច្ច ព្រះអង្គ​មាន​ព្រះ‌ជន្មាយុ​ប្រមាណ​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​ស្មាន ព្រះអង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​បុត្រ​លោក​ហេលី លោក​ហេលី​ជា​បុត្រ​លោក​ម៉ាត់‌ថាត់ លោក​ម៉ាត់‌ថាត់​ជា​បុត្រ​លោក​លេវី លោក​លេវី​ជា​បុត្រ​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​បុត្រ​លោក​យ៉ាណាយ លោក​យ៉ាណាយ​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​ម៉ាតា‌ធាស លោក​ម៉ាតា‌ធាស​ជា​បុត្រ​លោក​ហាម៉ូស លោក​ហាម៉ូស​ជា​បុត្រ​លោក​ណាអ៊ូម លោក​ណាអ៊ូម​ជា​បុត្រ​លោក​អែស‌លី លោក​អែស‌លី​ជា​បុត្រ​លោក​ណាកាយ លោក​ណាកាយ​ជា​បុត្រ​លោក​ម៉ាអាត លោក​ម៉ាអាត​ជា​បុត្រ​លោក​ម៉ាតា‌ធាល លោក​ម៉ាតា‌ធាល​ជា​បុត្រ​លោក​សេម៉ី លោក​សេម៉ី​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​យូដា លោក​យូដា​ជា​បុត្រ​លោក​យ៉ូអា‌ណាន់ លោក​យ៉ូអា‌ណាន់​ជា​បុត្រ​លោក​រេសា លោក​រេសា​ជា​បុត្រ​លោក​សូរ៉ូបា‌បិល លោក​សូរ៉ូបា‌បិល​ជា​បុត្រ​លោក​សាល‌ធាល លោក​សាល‌ធាល​ជា​បុត្រ​លោក​នេរី លោក​នេរី​ជា​បុត្រ​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​បុត្រ​លោក​អ័តឌី លោក​អ័តឌី​ជា​បុត្រ​លោក​កូសាម លោក​កូសាម​ជា​បុត្រ​លោក​អែល‌ម៉ូដាម លោក​អែល‌ម៉ូដាម​ជា​បុត្រ​លោក​អ៊ើរ លោក​អ៊ើរ​ជា​បុត្រ​លោក​យ៉ូស្វេ លោក​យ៉ូស្វេ​ជា​បុត្រ​លោក​អេលា‌ស៊ើរ លោក​អេលា‌ស៊ើរ​ជា​បុត្រ​លោក​យ៉ូរីម លោក​យ៉ូរីម​ជា​បុត្រ​លោក​ម៉ាត់‌ថាត់ លោក​ម៉ាត់ថាត់​ជា​បុត្រ​លោក​លេវី លោក​លេវី​ជា​បុត្រ​លោក​ស៊ីម្មាន លោក​ស៊ីម្មាន​ជា​បុត្រ​លោក​យូដា លោក​យូដា​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​យ៉ូណាន លោក​យ៉ូណាន​ជា​បុត្រ​លោក​អេលា‌គីម លោក​អេលា‌គីម​ជា​បុត្រ​លោក​មេលាស លោក​មេលាស​ជា​បុត្រ​លោក​ម៉ៃណាន លោក​ម៉ៃណាន​ជា​បុត្រ​លោក​ម៉ាតា‌ថា លោក​ម៉ាតា‌ថា​ជា​បុត្រ​លោក​ណាថាន់ លោក​ណាថាន់​ជា​បុត្រ​ស្ដេច​ដាវីឌ ស្ដេច​ដាវីឌ​ជា​បុត្រ​លោក​អ៊ីសាយ លោក​អ៊ីសាយ​ជា​បុត្រ​លោក​អូបេដ លោក​អូបេដ​ជា​បុត្រ​លោក​បូអូស លោក​បូអូស​ជា​បុត្រ​លោក​សាល‌ម៉ូន លោក​សាល‌ម៉ូន​ជា​បុត្រ​លោក​ណាសូន លោក​ណាសូន​ជា​បុត្រ​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​ជា​បុត្រ​លោក​អើរ៉ាម លោក​អើរ៉ាម​ជា​បុត្រ​លោក​អ័រនី លោក​អ័រនី​ជា​បុត្រ​លោក​អែស‌រ៉ូម លោក​អែស‌រ៉ូម​ជា​បុត្រ​លោក​ពេរេស លោក​ពេរេស​ជា​បុត្រ​លោក​យូដា លោក​យូដា​ជា​បុត្រ​លោក​យ៉ាកុប លោក​យ៉ាកុប​ជា​បុត្រ​លោក​អ៊ីសាក លោក​អ៊ីសាក​ជា​បុត្រ​លោក​អប្រាហាំ លោក​អប្រាហាំ​ជា​បុត្រ​លោក​ថេរ៉ា លោក​ថេរ៉ា​ជា​បុត្រ​លោក​ណាឃរ លោក​ណាឃរ​ជា​បុត្រ​លោក​សេរូក លោក​សេរូក​ជា​បុត្រ​លោក​រេហ៊ូវ លោក​រេហ៊ូវ​ជា​បុត្រ​លោក​ផាលេក លោក​ផាលេក​ជា​បុត្រ​លោក​ហេប៊ើរ លោក​ហេប៊ើរ​ជា​បុត្រ​លោក​សេឡា លោក​សេឡា​ជា​បុត្រ​លោក​កៃណាន លោក​កៃណាន​ជា​បុត្រ​លោក​អើប៉ាក‌សាដ លោក​អើប៉ាក‌សាដ​ជា​បុត្រ​លោក​សិម លោក​សិម​ជា​បុត្រ​លោក​ណូអេ លោក​ណូអេ​ជា​បុត្រ​លោក​ឡាម៉េក លោក​ឡាម៉េក​ជា​បុត្រ​លោក​មធូ‌សាឡា លោក​មធូ‌សាឡា​ជា​បុត្រ​លោក​ហេណុក លោក​ហេណុក​ជា​បុត្រ​លោក​យ៉ារ៉េឌ លោក​យ៉ារ៉េឌ​ជា​បុត្រ​លោក​ម៉ាលេ‌លាល លោក​ម៉ាលេ‌លាល​ជា​បុត្រ​លោក​កៃណាន លោក​កៃណាន​ជា​បុត្រ​លោក​អេណុស លោក​អេណុស​ជា​បុត្រ​លោក​សេថ លោក​សេថ​ជា​បុត្រ​លោក​អដាំ ហើយ​លោក​អដាំ​ជា​បុត្រ​ព្រះ‌ជាម្ចាស់។

ចែក​រំលែក
អាន លូកា 3

លូកា 3:10-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មហា‌ជន​សួរ​លោក​ថា៖ «ដូច្នេះ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ​វិញ?» លោក​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​មាន​អាវ​ពីរ ត្រូវ​ចែក​ដល់​អ្នក​ដែល​គ្មាន ហើយ​អ្នក​ណា​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ»។ ពួក​អ្នក​ទារ​ពន្ធ​ក៏​បាន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ ហើយ​គេ​សួរ​លោក​ថា៖ «លោក​គ្រូ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ?» លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​កម្រិត​ដែល​បាន​កំណត់​មក​ឡើយ»។ ពួក​ទាហាន​ក៏​សួរ​លោក​ដែរ​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?» លោក​ឆ្លើយ​ទៅ​គេ​ថា៖ «កុំ​គំរាម​កំហែង ឬ​មួល​បង្កាច់​អ្នក​ណា​ម្នាក់​ដើម្បី​ប្រាក់​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ចុះ»។ កាល​ប្រ‌ជាជន​នៅ​តែ​ចាំ​មើល ហើយ​មនុស្ស​ទាំង​អស់​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ពី​យ៉ូហាន​ថា គាត់​ប្រហែល​ជា​ព្រះ‌គ្រីស្ទ​ទេ​ដឹង នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ប៉ុន្តែ មាន​ព្រះ​មួយ​អង្គ​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ ខ្ញុំ​មិន​ស័ក្ដិ‌សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង។ ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ ព្រះ‌អង្គ​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ដើម្បី​បោស​រំលីង​ទី‌លាន​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម​ព្រះ‌អង្គ​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​ឡើយ»។ ដូច្នេះ លោក​ក៏​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រ‌ជាជន ដោយ​ពាក្យ​ដាស់​តឿន​ជា​ច្រើន។ ប៉ុន្តែ កាល​លោក​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ ពី​រឿង​ហេរ៉ូឌាស ជា​ភរិយា​របស់​អនុជ​របស់​ព្រះ‌អង្គ និង​ពី​គ្រប់​ទាំង​ការ​អាក្រក់​ដែល​ព្រះបាទ​ហេរ៉ូឌ​បាន​ធ្វើ នោះ​ទ្រង់​បាន​បន្ថែម​ការ​នេះ​មួយ​ទៀត ដោយ​ចាប់​យ៉ូហាន​ដាក់​គុក។ កាល​ប្រ‌ជាជន​ទាំង​អស់​បាន​ទទួល​ពិធី​ជ្រមុជ​រួច ព្រះ‌យេស៊ូវ​ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ​ដែរ ហើយ​ពេល​កំពុង​អធិស្ឋាន មេឃ​ក៏​បើក​ចំហ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះ‌អង្គ មាន​រូប​រាង​ដូច​សត្វ​ព្រាប។ មាន​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖ «អ្នក​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់» ។ កាល​ព្រះ‌យេស៊ូវ​ចាប់​ផ្តើម​ព្រះ‌រាជ​កិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​ប្រហែល​ជា​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​គិត​ស្មាន ព្រះ‌អង្គ​ជា​កូន​របស់​យ៉ូសែប ដែល​ជា​កូន​ហេលី ហេលី​ជា​កូន​ម៉ាត់ថាត់ ម៉ាត់ថាត់​ជា​កូន​លេវី លេវី​ជា​កូន​ម៉ិលគី ម៉ិលគី​ជា​កូន​យ៉ាណាយ យ៉ាណាយ​ជា​កូន​យ៉ូសែប យ៉ូសែប​ជា​កូន​ម៉ាតាធាស ម៉ាតាធាស​ជា​កូន​ហាម៉ូស ហាម៉ូស​ជា​កូន​ណាអ៊ូម ណាអ៊ូម​ជា​កូន​អែសលី អែសលី​ជា​កូន​ណាកៃ ណាកៃ​ជា​កូន​ម៉ាអាត ម៉ាអាត​ជា​កូន​ម៉ាតាធាស ម៉ាតាធាស​ជា​កូន​សេម៉ី សេម៉ី​ជា​កូន​យ៉ូសែប យ៉ូសែប​ជា​កូន​យូដា យូដា​ជា​កូន​យ៉ូអា‌ណាន់ យ៉ូអា‌ណាន់​ជា​កូន​រេសា រេសា​ជា​កូន​សូរ៉ូ‌បាបិល សូរ៉ូ‌បាបិល​ជា​កូន​សាលធាល សាលធាល​ជា​កូន​នេរី នេរី​ជា​កូន​ម៉ិលគី ម៉ិលគី​ជា​កូន​អ័តឌី អ័តឌី​ជា​កូន​កូសាម កូសាម​ជា​កូន​អែល‌ម៉ូដាម អែល‌ម៉ូដាម​ជា​កូន​អ៊ើរ អ៊ើរ​ជា​កូន​យ៉ូសេ យ៉ូសេ​ជា​កូន​អេលា‌ស៊ើរ អេលា‌ស៊ើរ​ជា​កូន​យ៉ូរិម យ៉ូរិម​ជា​កូន​ម៉ាត់‌ថាត់ ម៉ាត់‌ថាត់​ជា​កូន​លេវី លេវី​ជា​កូន​ស៊ីម្មាន ស៊ីម្មាន​ជា​កូន​យូដា យូដា​ជា​កូន​យ៉ូសែប យ៉ូសែប​ជា​កូន​យ៉ូណាន យ៉ូណាន​ជា​កូន​អេលាគីម អេលាគីម​ជា​កូន​មេលាស មេលាស​ជា​កូន​ម៉ៃណាន ម៉ៃណាន​ជា​កូន​ម៉ាតាថា ម៉ាតាថា​ជា​កូន​ណាថាន់ ណាថាន់​ជា​កូន​ដាវីឌ ដាវីឌ​ជា​កូន​អ៊ីសាយ អ៊ីសាយ​ជា​កូន​អូបិឌ អូបិឌ​ជា​កូន​បូអូស បូអូស​ជា​កូន​សាលម៉ូន សាលម៉ូន​ជា​កូន​ណាសូន ណាសូន​ជា​កូន​អេមី‌ណាដាប់ អេមី‌ណាដាប់​ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូម អែសរ៉ូម​ជា​កូន​ពេរេស ពេរេស​ជា​កូន​យូដា យូដា​ជា​កូន​យ៉ាកុប យ៉ាកុប​ជា​កូន​អ៊ីសាក អ៊ីសាក​ជា​កូន​អ័ប្រា‌ហាំ អ័ប្រា‌ហាំ​ជា​កូន​ថេរ៉ា ថេរ៉ា​ជា​កូន​ណាឃរ ណាឃរ​ជា​កូន​សេរូក សេរូក​ជា​កូន​រេហ៊ូវ រេហ៊ូវ​ជា​កូន​ផាលេក ផាលេក​ជា​កូន​ហេប៊ើរ ហេប៊ើរ​ជា​កូន​សេឡា សេឡា​ជា​កូន​កៃណាន កៃណាន​ជា​កូន​អើប៉ាក់‌សាឌ អើប៉ាក់‌សាឌ​ជា​កូន​សិម សិម​ជា​កូន​ណូអេ ណូអេ​ជា​កូន​ឡាមេក ឡាមេក​ជា​កូន​មធូសាឡា មធូសាឡា​ជា​កូន​ហេណុក ហេណុក​ជា​កូន​យ៉ារេឌ យ៉ារេឌ​ជា​កូន​ម៉ាលេលាល ម៉ាលេលាល​ជា​កូន​កៃណាន កៃណាន​ជា​កូន​អេណុស អេណុស​ជា​កូន​សេត សេត​ជា​កូន​អ័ដាម អ័ដាម​ជា​កូន​ព្រះ។

ចែក​រំលែក
អាន លូកា 3

លូកា 3:10-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បណ្តា​មនុស្ស​ក៏​សួរ​គាត់​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច​វិញ គាត់​ឆ្លើយ​ថា អ្នក​ណា​ដែល​មាន​អាវ​២ ត្រូវ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ផង ហើយ​អ្នក​ណា​ដែល​មាន​ស្បៀង​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ មាន​ពួក​អ្នក​យក​ពន្ធ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដែរ គេ​ក៏​សួរ​គាត់​ថា លោក​គ្រូ តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្តេច គាត់​ឆ្លើយ​ថា កុំ​ឲ្យ​ទារ​ពន្ធ​ហួស​កំរិត​ដែល​បាន​កំណត់​មក​ឡើយ ក៏​មាន​ពួក​ទាហាន​សួរ​គាត់​ដែរ​ថា ឯ​យើង​ខ្ញុំ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច គាត់​ឆ្លើយ​ថា កុំ​ឲ្យ​សង្កត់‌សង្កិន ឬ​ចោទ​បង្កាច់​អ្នក​ឯ​ណា​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។ កាល​បណ្តា​មនុស្ស​នៅ​តែ​ចាំ​មើល ដោយ​រិះ‌គិត​ក្នុង​ចិត្ត​ពី​ដំណើរ​យ៉ូហាន ដែល​គាត់​ជា​ព្រះ‌គ្រីស្ទ​ឬ​មិន​មែន នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា ឯ​ខ្ញុំៗ​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក​ក៏​ពិត ប៉ុន្តែ​មាន​ព្រះ​១​អង្គ​មក ដែល​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង ព្រះ‌អង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ភ្លើង​វិញ ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​នឹង​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក​ទ្រង់ តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន នោះ​គាត់​ក៏​ប្រាប់​ដំណឹង​ល្អ​ដល់​បណ្តា​មនុស្ស ព្រម​ទាំង​ទូន្មាន​សេចក្ដី​ជា​ច្រើន​ទៀត​ដែរ ប៉ុន្តែ​កាល​គាត់​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុរាជ ពី​រឿង​ហេរ៉ូ‌ឌាស ជា​ភរិយា​របស់​អនុជ​ទ្រង់ ហើយ​ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ទ្រង់​បាន​ធ្វើ នោះ​ទ្រង់​បាន​បន្ថែម​ការ​នេះ​ទៀត គឺ​បាន​ចាប់​គាត់​ដាក់​គុក។ លុះ​កាល​បណ្តាជន​ទាំង​ប៉ុន្មាន បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ព្រះ‌យេស៊ូវ​ក៏​ទទួល​ដែរ រួច​កំពុង​ដែល​ទ្រង់​អធិស្ឋាន នោះ​ស្រាប់​តែ​មេឃ​របើក​ឡើង ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​រាង​ដូច​ជា​សត្វ​ព្រាប ក៏​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា ឯង​ជា​កូន​ស្ងួន‌ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។ ឯ​ព្រះ‌យេស៊ូវ កាល​ទ្រង់​ចាប់​តាំង​ប្រារព្ធ​ការ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​ប្រហែល​ជា​៣០​ឆ្នាំ ហើយ​តាម​ដែល​គេ​គិត​ស្មាន នោះ​ថា​ទ្រង់​ជា​កូន​យ៉ូសែប ដែល​ជា​កូន​ហេលី ហេលី​ជា​កូន​ម៉ាត់ថាត់ៗ ជា​កូន​លេវីៗ​ជា​កូន​ម៉ិលគីៗ ជា​កូន​យ៉ាណាយៗ ជា​កូន​យ៉ូសែប យ៉ូសែប​ជា​កូន​របស់​ម៉ាតា‌ធាសៗ ជា​កូន​ហាម៉ូសៗ ជា​កូន​ណាអ៊ូមៗ ជា​កូន​អែសលីៗ ជា​កូន​ណាកៃ ណាកៃ​ជា​កូន​ម៉ាអាតៗ ជា​កូន​ម៉ាតា‌ធាសៗ ជា​កូន​សេម៉ីៗ ជា​កូន​យ៉ូសែបៗ ជា​កូន​យូដា យូដា​ជា​កូន​យ៉ូអា‌ណាន់ៗ ជា​កូន​រេសាៗ ជា​កូន​សូរ៉ូ‌បា‌បិលៗ ជា​កូន​សាល‌ធាលៗ ជា​កូន​នេរី នេរី​ជា​កូន​ម៉ិលគីៗ ជា​កូន​អ័តឌីៗ ជា​កូន​កូសាមៗ ជា​កូន​អែល‌ម៉ូដាម អែល‌‌ម៉ូដាម ជា​កូន​អ៊ើរ អ៊ើរ​ជា​កូន​យ៉ូសេៗ ជា​កូន​អេលា‌ស៊ើរៗ ជា​កូន​យ៉ូរិមៗ ជា​កូន​ម៉ាត់ថាត់ៗ ជា​កូន​លេវី លេវី​ជា​កូន​ស៊ីម្មានៗ ជា​កូន​យូដាៗ ជា​កូន​យ៉ូសែបៗ ជា​កូន​យ៉ូណានៗ ជា​កូន​អេលា‌គីម អេលា‌គីម​ជា​កូន​មេលាសៗ ជា​កូន​ម៉ៃណានៗ ជា​កូន​ម៉ាតាថាៗ ជា​កូន​របស់​ណាថាន់ៗ ជា​កូន​ដាវីឌ ដាវីឌ​ជា​កូន​អ៊ីសាយៗ ជា​កូន​អូបិឌៗ ជា​កូន​បូអូសៗ ជា​កូន​សាល‌ម៉ូនៗ ជា​កូន​របស់​ណាសូន ណាសូន​ជា​កូន​អេមី‌ន៉ាដាប់ៗ ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូមៗ ជា​កូន​ពេរេសៗ ជា​កូន​របស់​យូដា យូដា​ជា​កូន​យ៉ាកុបៗ ជា​កូន​អ៊ីសាកៗ ជា​កូន​អ័ប្រាហាំ អ័ប្រាហាំ​ជា​កូន​ថេរ៉ាៗ ជា​កូន​ណាឃរ ណាឃរ​ជា​កូន​សេរូកៗ ជា​កូន​រេហ៊ូវៗ ជា​កូន​ផាលេកៗ ជា​កូន​ហេប៊ើរៗ ជា​កូន​សេឡា សេឡា​ជា​កូន​កៃណានៗ ជា​កូន​របស់​អើប៉ាក់‌សាឌៗ ជា​កូន​សិមៗ ជា​កូន​ណូអេៗ ជា​កូន​ឡាមេក ឡាមេក​ជា​កូន​មធូសាឡាៗ ជា​កូន​ហេណុកៗ ជា​កូន​យ៉ារេឌៗ ជា​កូន​ម៉ាលេ‌លាលៗ ជា​កូន​របស់​កៃណាន កៃណាន​ជា​កូន​អេណុសៗ​ជា​កូន​សេតៗ ជា​កូន​អ័ដាមៗ ជា​កូន​ព្រះ។

ចែក​រំលែក
អាន លូកា 3