លូកា 3:10-38

លូកា 3:10-38 គកស១៦

មហា‌ជន​សួរ​លោក​ថា៖ «ដូច្នេះ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ​វិញ?» លោក​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​មាន​អាវ​ពីរ ត្រូវ​ចែក​ដល់​អ្នក​ដែល​គ្មាន ហើយ​អ្នក​ណា​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ»។ ពួក​អ្នក​ទារ​ពន្ធ​ក៏​បាន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ ហើយ​គេ​សួរ​លោក​ថា៖ «លោក​គ្រូ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ?» លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​កម្រិត​ដែល​បាន​កំណត់​មក​ឡើយ»។ ពួក​ទាហាន​ក៏​សួរ​លោក​ដែរ​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?» លោក​ឆ្លើយ​ទៅ​គេ​ថា៖ «កុំ​គំរាម​កំហែង ឬ​មួល​បង្កាច់​អ្នក​ណា​ម្នាក់​ដើម្បី​ប្រាក់​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ចុះ»។ កាល​ប្រ‌ជាជន​នៅ​តែ​ចាំ​មើល ហើយ​មនុស្ស​ទាំង​អស់​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ពី​យ៉ូហាន​ថា គាត់​ប្រហែល​ជា​ព្រះ‌គ្រីស្ទ​ទេ​ដឹង នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ប៉ុន្តែ មាន​ព្រះ​មួយ​អង្គ​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ ខ្ញុំ​មិន​ស័ក្ដិ‌សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង។ ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ ព្រះ‌អង្គ​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ដើម្បី​បោស​រំលីង​ទី‌លាន​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម​ព្រះ‌អង្គ​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​ឡើយ»។ ដូច្នេះ លោក​ក៏​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រ‌ជាជន ដោយ​ពាក្យ​ដាស់​តឿន​ជា​ច្រើន។ ប៉ុន្តែ កាល​លោក​បាន​បន្ទោស​ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ ពី​រឿង​ហេរ៉ូឌាស ជា​ភរិយា​របស់​អនុជ​របស់​ព្រះ‌អង្គ និង​ពី​គ្រប់​ទាំង​ការ​អាក្រក់​ដែល​ព្រះបាទ​ហេរ៉ូឌ​បាន​ធ្វើ នោះ​ទ្រង់​បាន​បន្ថែម​ការ​នេះ​មួយ​ទៀត ដោយ​ចាប់​យ៉ូហាន​ដាក់​គុក។ កាល​ប្រ‌ជាជន​ទាំង​អស់​បាន​ទទួល​ពិធី​ជ្រមុជ​រួច ព្រះ‌យេស៊ូវ​ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ​ដែរ ហើយ​ពេល​កំពុង​អធិស្ឋាន មេឃ​ក៏​បើក​ចំហ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះ‌អង្គ មាន​រូប​រាង​ដូច​សត្វ​ព្រាប។ មាន​សំឡេង​មួយ​ចេញ​ពី​លើ​មេឃ​មក​ថា៖ «អ្នក​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់» ។ កាល​ព្រះ‌យេស៊ូវ​ចាប់​ផ្តើម​ព្រះ‌រាជ​កិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​ប្រហែល​ជា​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​គិត​ស្មាន ព្រះ‌អង្គ​ជា​កូន​របស់​យ៉ូសែប ដែល​ជា​កូន​ហេលី ហេលី​ជា​កូន​ម៉ាត់ថាត់ ម៉ាត់ថាត់​ជា​កូន​លេវី លេវី​ជា​កូន​ម៉ិលគី ម៉ិលគី​ជា​កូន​យ៉ាណាយ យ៉ាណាយ​ជា​កូន​យ៉ូសែប យ៉ូសែប​ជា​កូន​ម៉ាតាធាស ម៉ាតាធាស​ជា​កូន​ហាម៉ូស ហាម៉ូស​ជា​កូន​ណាអ៊ូម ណាអ៊ូម​ជា​កូន​អែសលី អែសលី​ជា​កូន​ណាកៃ ណាកៃ​ជា​កូន​ម៉ាអាត ម៉ាអាត​ជា​កូន​ម៉ាតាធាស ម៉ាតាធាស​ជា​កូន​សេម៉ី សេម៉ី​ជា​កូន​យ៉ូសែប យ៉ូសែប​ជា​កូន​យូដា យូដា​ជា​កូន​យ៉ូអា‌ណាន់ យ៉ូអា‌ណាន់​ជា​កូន​រេសា រេសា​ជា​កូន​សូរ៉ូ‌បាបិល សូរ៉ូ‌បាបិល​ជា​កូន​សាលធាល សាលធាល​ជា​កូន​នេរី នេរី​ជា​កូន​ម៉ិលគី ម៉ិលគី​ជា​កូន​អ័តឌី អ័តឌី​ជា​កូន​កូសាម កូសាម​ជា​កូន​អែល‌ម៉ូដាម អែល‌ម៉ូដាម​ជា​កូន​អ៊ើរ អ៊ើរ​ជា​កូន​យ៉ូសេ យ៉ូសេ​ជា​កូន​អេលា‌ស៊ើរ អេលា‌ស៊ើរ​ជា​កូន​យ៉ូរិម យ៉ូរិម​ជា​កូន​ម៉ាត់‌ថាត់ ម៉ាត់‌ថាត់​ជា​កូន​លេវី លេវី​ជា​កូន​ស៊ីម្មាន ស៊ីម្មាន​ជា​កូន​យូដា យូដា​ជា​កូន​យ៉ូសែប យ៉ូសែប​ជា​កូន​យ៉ូណាន យ៉ូណាន​ជា​កូន​អេលាគីម អេលាគីម​ជា​កូន​មេលាស មេលាស​ជា​កូន​ម៉ៃណាន ម៉ៃណាន​ជា​កូន​ម៉ាតាថា ម៉ាតាថា​ជា​កូន​ណាថាន់ ណាថាន់​ជា​កូន​ដាវីឌ ដាវីឌ​ជា​កូន​អ៊ីសាយ អ៊ីសាយ​ជា​កូន​អូបិឌ អូបិឌ​ជា​កូន​បូអូស បូអូស​ជា​កូន​សាលម៉ូន សាលម៉ូន​ជា​កូន​ណាសូន ណាសូន​ជា​កូន​អេមី‌ណាដាប់ អេមី‌ណាដាប់​ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូម អែសរ៉ូម​ជា​កូន​ពេរេស ពេរេស​ជា​កូន​យូដា យូដា​ជា​កូន​យ៉ាកុប យ៉ាកុប​ជា​កូន​អ៊ីសាក អ៊ីសាក​ជា​កូន​អ័ប្រា‌ហាំ អ័ប្រា‌ហាំ​ជា​កូន​ថេរ៉ា ថេរ៉ា​ជា​កូន​ណាឃរ ណាឃរ​ជា​កូន​សេរូក សេរូក​ជា​កូន​រេហ៊ូវ រេហ៊ូវ​ជា​កូន​ផាលេក ផាលេក​ជា​កូន​ហេប៊ើរ ហេប៊ើរ​ជា​កូន​សេឡា សេឡា​ជា​កូន​កៃណាន កៃណាន​ជា​កូន​អើប៉ាក់‌សាឌ អើប៉ាក់‌សាឌ​ជា​កូន​សិម សិម​ជា​កូន​ណូអេ ណូអេ​ជា​កូន​ឡាមេក ឡាមេក​ជា​កូន​មធូសាឡា មធូសាឡា​ជា​កូន​ហេណុក ហេណុក​ជា​កូន​យ៉ារេឌ យ៉ារេឌ​ជា​កូន​ម៉ាលេលាល ម៉ាលេលាល​ជា​កូន​កៃណាន កៃណាន​ជា​កូន​អេណុស អេណុស​ជា​កូន​សេត សេត​ជា​កូន​អ័ដាម អ័ដាម​ជា​កូន​ព្រះ។

អាន លូកា 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 3:10-38