លូកា 17:5-6 - Compare All Versions

លូកា 17:5-6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដូច្នេះ ពួក​សាវក​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ទ្រង់​ចម្រើន​ជំនឿ​ដល់​យើង​ខ្ញុំ​ផង!» ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ដូច​គ្រាប់​ពូជ​មួយ​យ៉ាង​ល្អិត នោះ​អ្នក​អាច​និយាយ​ទៅ​ដើម​មន​នេះ​ថា "ចូរ​ឯង​រលើង​ឫសទៅ​ដុះ​ក្នុង​សមុទ្រទៅ!" នោះ​វា​នឹង​ស្តាប់​បង្គាប់​អ្នក​មិន​ខាន»។

ចែក​រំលែក
លូកា 17 គកស១៦

លូកា 17:5-6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ពួក​សាវ័ក*​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះអង្គ​ប្រទាន​ជំនឿ​មក​យើង​ខ្ញុំ​ថែម​ទៀត»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត ហើយ​បើ​អ្នក​រាល់​គ្នា​និយាយ​ទៅ​កាន់​ដើម​ឈើ​នេះ​ថា “ចូរ​រម្លើង​ឫស​ឯង ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ!” វា​មុខ​ជា​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​មិន​ខាន»។

ចែក​រំលែក
លូកា 17 គខប

លូកា 17:5-6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដូច្នេះ ពួក​សាវក​ទូល​ដល់​ព្រះ‌អម្ចាស់​ថា សូម​ទ្រង់​ចំរើន​សេចក្ដី​ជំនឿ​ដល់​យើង​ខ្ញុំ​ទៀត​ផង តែ​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​នឹង​និយាយ​ទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់​តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ

ចែក​រំលែក
លូកា 17 ពគប