លូកា 10:40-42
លូកា 10:40-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯម៉ាថាវិញ នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា៖ «ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ឲ្យខ្វល់ខ្វាយបម្រើតែម្នាក់ឯងទេឬ? សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង»។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ម៉ាថា! ម៉ាថាអើយ! នាងខ្វល់ខ្វាយ ហើយរវល់នឹងកិច្ចការច្រើនណាស់ មានសេចក្តីតែមួយទេ ដែលសម្រាប់ត្រូវការ ឯម៉ារា នាងបានរើសយកចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ»។
លូកា 10:40-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមព្រះអង្គប្រាប់ឲ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ប៉ុន្តែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។
លូកា 10:40-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯម៉ាថា នាងមានការរវល់ជាច្រើន ក៏ចូលមកទូលថា ព្រះអម្ចាស់អើយ តើទ្រង់មិនគិតឃើញថា ប្អូនខ្ញុំម្ចាស់ វាទុកខ្ញុំម្ចាស់ ឲ្យខ្វល់ខ្វាយបំរើតែម្នាក់ឯងទេឬអី សូមទ្រង់ប្រាប់ឲ្យវាមកជួយខ្ញុំម្ចាស់ផង ប៉ុន្តែព្រះយេស៊ូវមានបន្ទូលឆ្លើយថា ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ មានសេចក្ដីតែ១ទេ ដែលសំរាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ។