លូកា 10:40-42

លូកា 10:40-42 គខប

រីឯ​នាង​ម៉ាថា​វិញ នាង​មាន​កិច្ចការ​រវល់​ជា​ច្រើន ដើម្បី​បម្រើ​ព្រះអង្គ។ នាង​ចូល​មក​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ប្អូន​ខ្ញុំ​ម្ចាស់​ទុក​ឲ្យ​ខ្ញុំ​ម្ចាស់​បម្រើ​ព្រះអង្គ​តែ​ម្នាក់​ឯង តើ​ព្រះអង្គ​មិន​អើ‌ពើ​ទេ​ឬ? សូម​ព្រះអង្គ​ប្រាប់​ឲ្យ​នាង​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាង​មាន​កង្វល់ ហើយ​រវល់​នឹង​កិច្ចការ​ច្រើន​ណាស់ ប៉ុន្តែ មាន​កិច្ចការ​តែ​មួយ​គត់​ដែល​ចាំបាច់ ម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ មិន​ត្រូវ​យក​ចេញ​ពី​នាង​ទេ»។