លេវីវិន័យ 16:32-34

លេវីវិន័យ 16:32-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​តែ​បូជា‌ចារ្យ*​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​ស្នង​ឪពុក​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ធ្វើ​ពិធី​លោះ​បាប។ បូជា‌ចារ្យ​នោះ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​ជា​សម្លៀក‌បំពាក់​សក្ការៈ។ គាត់​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ទីសក្ការៈ​ដ៏វិសុទ្ធ ជម្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ ព្រម​ទាំង​រំដោះ​បាប​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​អស់​ក្នុង​សហគមន៍។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ ដើម្បី​ឲ្យ​រៀង​រាល់​ឆ្នាំ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។ គេ​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 16

លេវីវិន័យ 16:32-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សម្លៀក‌បំពាក់​បរិសុទ្ធ​នោះ។ សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត ត្រសាល​ជំនុំ អាសនា ទាំង​ពួក​សង្ឃ និង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ‌ជន​ផង នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅ​អស់‌កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មួយ​ឆ្នាំ​ម្តង ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​គេ»។ លោក​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 16

លេវីវិន័យ 16:32-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អ្នក​ណា​ដែល​គេ​ចាក់​ប្រេង​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជំនួស​ឪពុក​ខ្លួន សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​បាប ហើយ​ត្រូវ​ស្លៀក​សំលៀក‌បំពាក់​ខ្លូត‌ទេស គឺ​ជា​សំលៀក‌បំពាក់​បរិសុទ្ធ​នោះ សង្ឃ​នោះ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ​បំផុត នឹង​ត្រសាល​ជំនុំ ហើយ​អាសនា ព្រម​ទាំង​ពួក​សង្ឃ ហើយ​នឹង​អស់​អ្នក​ទាំង​ប៉ុន្មាន​ក្នុង​ជំនុំ​ជន​ផង នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា នៅ​អស់‌កល្ប‌ជានិច្ច ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​១​ឆ្នាំ​ម្តង ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​គេ លោក​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

ចែក​រំលែក
អាន លេវីវិន័យ 16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ