លេវីវិន័យ 13:1-3

លេវីវិន័យ 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «កាល​ណា​មនុស្ស​ម្នាក់​មាន​កន្ទួល​នៅ​លើ​ស្បែក កើត​ស្រែង ឬ​កើត​ភ្លឺ ហើយ​ក្លាយ​ទៅ​ជា​ជំងឺ​សើ‌ស្បែក ដូច​កើត​ឃ្លង់ គេ​ត្រូវ​នាំ​មនុស្ស​នោះ​មក​ជួប​បូជា‌ចារ្យ*​អើរ៉ុន ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់។ បូជា‌ចារ្យ​ពិនិត្យ​ស្នាម​នៅ​លើ​ស្បែក ប្រសិន​បើ​រោម​ដែល​ដុះ​នៅ​ត្រង់​នោះ​ប្រែ​ជា​មាន​ពណ៌​ស រីឯ​ស្បែក​ហាក់​ដូច​ជា​ស្រុត​ចុះ បាន​សេចក្ដី​ថា អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ក្រោយ​ពី​បាន​ពិនិត្យ​រួច បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

ចែក​រំលែក
អាន លេវីវិន័យ 13

លេវីវិន័យ 13:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «បើ​មនុស្ស​ណា​កើត​មាន​ពក ដំបៅ ឬ​ស្នាម​អ្វី​ក្រហម​នៅ​ស្បែក ដែល​ក្លាយ​ទៅ​ជា​ឃ្លង់ នៅ​លើ​ស្បែក នោះ​ត្រូវ​ឲ្យ​គេ​នាំ​អ្នក​នោះ​ទៅ​ជួប​លោក​អើរ៉ុន​ជា​សង្ឃ ឬ​ទៅ​រក​កូន​របស់​លោក​ណា​ម្នាក់ ដែល​នឹង​ធ្វើ​ជា​សង្ឃ​ក៏​បាន។ សង្ឃ​ត្រូវ​ពិនិត្យ​មើល​រោគ ដែល​នៅ​ក្នុង​សាច់​អ្នក​នោះ បើ​រោម​ដែល​នៅ​ត្រង់​ដំបៅ​បាន​ត្រឡប់​ទៅ​ជា​ស ហើយ​ដំបៅ​នោះ​មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក នោះ​គឺ​ជា​ឃ្លង់​ហើយ សង្ឃ​ត្រូវ​ពិនិត្យ​មើល ហើយ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក។

ចែក​រំលែក
អាន លេវីវិន័យ 13

លេវីវិន័យ 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «កាល​ណា​មនុស្ស​ម្នាក់​មាន​កន្ទួល​នៅ​លើ​ស្បែក កើត​ស្រែង ឬ​កើត​ភ្លឺ ហើយ​ក្លាយ​ទៅ​ជា​ជំងឺ​សើ‌ស្បែក ដូច​កើត​ឃ្លង់ គេ​ត្រូវ​នាំ​មនុស្ស​នោះ​មក​ជួប​បូជា‌ចារ្យ*​អើរ៉ុន ឬ​កូន​ប្រុស​ណា​ម្នាក់​របស់​គាត់។ បូជា‌ចារ្យ​ពិនិត្យ​ស្នាម​នៅ​លើ​ស្បែក ប្រសិន​បើ​រោម​ដែល​ដុះ​នៅ​ត្រង់​នោះ​ប្រែ​ជា​មាន​ពណ៌​ស រីឯ​ស្បែក​ហាក់​ដូច​ជា​ស្រុត​ចុះ បាន​សេចក្ដី​ថា អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ក្រោយ​ពី​បាន​ពិនិត្យ​រួច បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

ចែក​រំលែក
អាន លេវីវិន័យ 13

លេវីវិន័យ 13:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា បើ​មនុស្ស​ណា​កើត​មាន​ពក​ឬ​ដំបៅ ឬ​ស្នាម​អ្វី​ក្រហម​នៅ​ស្បែក ដែល​ក្លាយ​ទៅ​ជា​ឃ្លង់​នៅ​ក្នុង​សាច់ នោះ​ត្រូវ​ឲ្យ​គេ​នាំ​អ្នក​នោះ​ទៅ​ឯ​អើរ៉ុន​ដ៏​ជា​សង្ឃ ឬ​ទៅ​ឯ​កូន​ណា​មួយ​របស់​លោក ដែល​នឹង​ធ្វើ​ជា​សង្ឃ​ក៏​បាន ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​រោគ ដែល​នៅ​ក្នុង​សាច់​អ្នក​នោះ បើ​រោម​ដែល​នៅ​ត្រង់​ដំបៅ​បាន​ត្រឡប់​ទៅ​ជា​ស ហើយ​ដំបៅ​នោះ​មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក នោះ​គឺ​ជា​ឃ្លង់​ហើយ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល ហើយ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក

ចែក​រំលែក
អាន លេវីវិន័យ 13