លេវី‌វិន័យ 13:1-3

លេវី‌វិន័យ 13:1-3 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «បើ​មនុស្ស​ណា​កើត​មាន​ពក ដំបៅ ឬ​ស្នាម​អ្វី​ក្រហម​នៅ​ស្បែក ដែល​ក្លាយ​ទៅ​ជា​ឃ្លង់ នៅ​លើ​ស្បែក នោះ​ត្រូវ​ឲ្យ​គេ​នាំ​អ្នក​នោះ​ទៅ​ជួប​លោក​អើរ៉ុន​ជា​សង្ឃ ឬ​ទៅ​រក​កូន​របស់​លោក​ណា​ម្នាក់ ដែល​នឹង​ធ្វើ​ជា​សង្ឃ​ក៏​បាន។ សង្ឃ​ត្រូវ​ពិនិត្យ​មើល​រោគ ដែល​នៅ​ក្នុង​សាច់​អ្នក​នោះ បើ​រោម​ដែល​នៅ​ត្រង់​ដំបៅ​បាន​ត្រឡប់​ទៅ​ជា​ស ហើយ​ដំបៅ​នោះ​មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក នោះ​គឺ​ជា​ឃ្លង់​ហើយ សង្ឃ​ត្រូវ​ពិនិត្យ​មើល ហើយ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក។