បរិទេវ 2:5-15
បរិទេវ 2:5-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ធ្វើដូចជាខ្មាំងសត្រូវ ព្រះអង្គលេបបំបាត់អ៊ីស្រាអែល ព្រះអង្គលេបបំបាត់វិមាន ព្រះអង្គកម្ទេចបន្ទាយទាំងប៉ុន្មានរបស់ស្រុកនេះ ព្រះអង្គធ្វើឲ្យប្រជាជនយូដាសោកសង្រេង និងយំថ្ងូរឥតមានពេលល្ហែ។ ព្រះអង្គកម្ទេចស្រុកទាំងមូលដែលជាចម្ការ របស់ព្រះអង្គ ព្រះអង្គកម្ទេចព្រះដំណាក់ និងព្រះពន្លារបស់ព្រះអង្គ។ ព្រះអម្ចាស់ធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃសប្ប័ទ*។ ដោយសារព្រះពិរោធរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យស្ដេច និងបូជាចារ្យត្រូវអាម៉ាស់។ ព្រះអម្ចាស់បោះបង់ចោលអាសនៈរបស់ព្រះអង្គ ព្រះអង្គស្អប់ខ្ពើមទីសក្ការៈរបស់ព្រះអង្គ ព្រះអង្គបណ្ដោយខ្មាំងសត្រូវរំលំកំពែងក្រុង ពួកគេនាំគ្នាស្រែកជយឃោស នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដូចនៅថ្ងៃធ្វើពិធីបុណ្យធំមួយ។ ព្រះអម្ចាស់សម្រេចរំលំកំពែងក្រុងស៊ីយ៉ូន ព្រះអង្គវាស់កំពែងនេះ ហើយព្រះអង្គមិនដកព្រះហស្ដមកវិញទេ ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន ព្រះអង្គបានធ្វើឲ្យប៉ម និងកំពែងក្រុង រំលំគរលើគ្នា។ ព្រះអង្គកម្ទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ក្រឹត្យវិន័យលែងមានទៀតហើយ សូម្បីតែពួកព្យាការីក៏លែងនិមិត្ត ឃើញការអស្ចារ្យពីព្រះអម្ចាស់ទៀតដែរ។ ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។ ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។ ពួកវាយំទារអាហារ និងទឹកពីម្ដាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។ ក្រុងស៊ីយ៉ូនអើយ តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត នាងក្រមុំស៊ីយ៉ូនអើយ តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសម្រាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ តើនរណាអាចព្យាបាលនាងបាន? ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្ត ឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង ពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាង ដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយ ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្ត ឥតបានការមកបញ្ឆោតនាង។ អស់អ្នកដើរកាត់តាមនេះ គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ សរសើរថាស្អាតបំផុត និងសប្បាយបំផុត នៅលើផែនដី?”។
បរិទេវ 2:5-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់ត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ព្រះអង្គបានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចម្រើនការសោកសៅ និងការយំទួញក្នុងពួកកូនស្រីយូដាជាច្រើនឡើង។ ព្រះអង្គបានកន្ត្រាក់យកព្រះពន្លារបស់ព្រះអង្គ ចេញដោយកម្លាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញកន្លែងប្រជុំរបស់ព្រះអង្គចោល ព្រះយេហូវ៉ាធ្វើឲ្យពួកក្រុងស៊ីយ៉ូនភ្លេចពិធីបុណ្យ និងថ្ងៃសប្ប័ទ ហើយក្នុងសេចក្ដីក្រោធរបស់ព្រះអង្គ ព្រះអង្គបានស្អប់ខ្ពើមដល់ស្តេច និងសង្ឃផង។ ព្រះអម្ចាស់បានបោះបង់អាសនារបស់ព្រះអង្គចោល ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ព្រះអង្គដែរ ព្រះអង្គបានប្រគល់កំផែងព្រះរាជវាំងទាំងប៉ុន្មាន ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់។ ព្រះយេហូវ៉ាបានសម្រេចនឹងបំផ្លាញកំផែង នៃកូនស្រីស៊ីយ៉ូន ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ព្រះអង្គបានបណ្ដាលឲ្យទាំងរបងសីមា និងកំផែងទួញទំនួញ និងរោយរៀវជាមួយគ្នា ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះក្នុងដី ព្រះអង្គបានបំបាក់រនុកផង។ ស្តេច និងពួកចៅហ្វាយ គេនៅកណ្ដាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែង ពីព្រះយេហូវ៉ាទៀតដែរ។ ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូនអង្គុយនៅដី ឥតមានមាត់កអ្វីឡើយ គេបានបាចធូលីដីលើក្បាល ហើយស្លៀកសំពត់ធ្មៃ។ ស្រីក្រមុំនៃក្រុងយេរូសាឡិម ដើរឱនមុខទៅដីយ៉ាងអាម៉ាស់។ ភ្នែករបស់ខ្ញុំហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះកូនតូចនឹងកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះ កូនតូចនឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង។ វាសួរដល់ម្តាយថា «តើអង្ករ និងស្រាទំពាំងបាយជូរនៅឯណា?» ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា? តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ? តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកម្សាន្តចិត្តនាងបាន? ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន? ពួកហោរារបស់នាង បានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញអំពើទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត និងសេចក្ដីដែលបណ្ដាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ។ អស់អ្នកណាដែលដើរបង្ហួស គេទះដៃឡកឲ្យនាង គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់កូនស្រីក្រុងយេរូសាឡិម ដោយពាក្យថា «តើទីក្រុងនេះឬ ដែលមនុស្សហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ?»
បរិទេវ 2:5-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ធ្វើដូចជាខ្មាំងសត្រូវ ព្រះអង្គលេបបំបាត់អ៊ីស្រាអែល ព្រះអង្គលេបបំបាត់វិមាន ព្រះអង្គកម្ទេចបន្ទាយទាំងប៉ុន្មានរបស់ស្រុកនេះ ព្រះអង្គធ្វើឲ្យប្រជាជនយូដាសោកសង្រេង និងយំថ្ងូរឥតមានពេលល្ហែ។ ព្រះអង្គកម្ទេចស្រុកទាំងមូលដែលជាចម្ការ របស់ព្រះអង្គ ព្រះអង្គកម្ទេចព្រះដំណាក់ និងព្រះពន្លារបស់ព្រះអង្គ។ ព្រះអម្ចាស់ធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃសប្ប័ទ*។ ដោយសារព្រះពិរោធរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យស្ដេច និងបូជាចារ្យត្រូវអាម៉ាស់។ ព្រះអម្ចាស់បោះបង់ចោលអាសនៈរបស់ព្រះអង្គ ព្រះអង្គស្អប់ខ្ពើមទីសក្ការៈរបស់ព្រះអង្គ ព្រះអង្គបណ្ដោយខ្មាំងសត្រូវរំលំកំពែងក្រុង ពួកគេនាំគ្នាស្រែកជយឃោស នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដូចនៅថ្ងៃធ្វើពិធីបុណ្យធំមួយ។ ព្រះអម្ចាស់សម្រេចរំលំកំពែងក្រុងស៊ីយ៉ូន ព្រះអង្គវាស់កំពែងនេះ ហើយព្រះអង្គមិនដកព្រះហស្ដមកវិញទេ ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន ព្រះអង្គបានធ្វើឲ្យប៉ម និងកំពែងក្រុង រំលំគរលើគ្នា។ ព្រះអង្គកម្ទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ក្រឹត្យវិន័យលែងមានទៀតហើយ សូម្បីតែពួកព្យាការីក៏លែងនិមិត្ត ឃើញការអស្ចារ្យពីព្រះអម្ចាស់ទៀតដែរ។ ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។ ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។ ពួកវាយំទារអាហារ និងទឹកពីម្ដាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។ ក្រុងស៊ីយ៉ូនអើយ តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត នាងក្រមុំស៊ីយ៉ូនអើយ តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសម្រាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ តើនរណាអាចព្យាបាលនាងបាន? ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្ត ឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង ពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាង ដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយ ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្ត ឥតបានការមកបញ្ឆោតនាង។ អស់អ្នកដើរកាត់តាមនេះ គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ សរសើរថាស្អាតបំផុត និងសប្បាយបំផុត នៅលើផែនដី?”។
បរិទេវ 2:5-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះអម្ចាស់ទ្រង់បានត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ទ្រង់បានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចំរើនការសោកសៅ នឹងការយំទួញ ក្នុងកូនស្រីយូដាជាច្រើនឡើង ទ្រង់បានកន្ត្រាក់យកព្រះពន្លារបស់ទ្រង់ចេញដោយកំឡាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញទីប្រជុំរបស់ទ្រង់ចោល ព្រះយេហូវ៉ាទ្រង់បានបំភ្លេចជំនុំមុតមាំ នឹងថ្ងៃឈប់សំរាក ឲ្យសូនបាត់ពីក្រុងស៊ីយ៉ូនទៅ ហើយក្នុងសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នោះទ្រង់បានស្អប់ខ្ពើមដល់ទាំងស្តេច នឹងសង្ឃផង ព្រះអម្ចាស់ទ្រង់បានបោះបង់ចោលអាសនារបស់ទ្រង់ ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ទ្រង់ដែរ ទ្រង់បានប្រគល់អស់ទាំងកំផែងនៃព្រះរាជវាំង ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់ ព្រះយេហូវ៉ាទ្រង់បានសំរេចនឹងបំផ្លាញកំផែងនៃកូនស្រីស៊ីយ៉ូនបង់ ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ទ្រង់បានបណ្តាលឲ្យទាំងរបងសីមា នឹងកំផែង ទួញទំនួញ ហើយរោយរៀវទៅជាមួយគ្នា ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះទៅក្នុងដី ទ្រង់បានបំបាក់បំផ្លាញរនុកផង ឯស្តេច នឹងពួកចៅហ្វាយ គេនៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ អើ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែងពីព្រះយេហូវ៉ាទៀតដែរ ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូន គេអង្គុយនៅដី ឥតមាត់កអ្វីឡើយ គេបានបាចធូលីដីទៅលើក្បាល ហើយស្លៀកសំពត់ធ្មៃ ពួកក្រមុំៗ នៃក្រុងយេរូសាឡិមក៏សំយុងក្បាលដល់ដី។ ភ្នែកខ្ញុំរលាយទៅដោយហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះការបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះកូនតូច នឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង វាសួរដល់ម្តាយថា តើអង្ករនឹងស្រាទំពាំងបាយជូរនៅឯណា ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកំសាន្តចិត្តនាងបាន ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន ពួកហោរារបស់នាងបានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញសេចក្ដីទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត នឹងសេចក្ដីដែលបណ្តាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ អស់អ្នកណាដែលដើរបង្ហួស គេទះដៃឡកឲ្យនាង គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់កូនស្រីក្រុងយេរូសាឡិម ដោយពាក្យថា ទីក្រុងនេះឬ ដែលមនុស្សបានហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ