យូដាស 1:3-4

យូដាស 1:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​បំណង​ចង់​សរសេរ​មក​បងប្អូន​អំពី​ការ​សង្គ្រោះ ដែល​យើង​បាន​ទទួល​រួម​គ្នា​នោះ​ខ្លាំង​ណាស់ ហើយ​ក៏​មាន​មូល​ហេតុ​បង្ខំ​ខ្ញុំ​ឲ្យ​សរសេរ​លិខិត​នេះ​មក​ដាស់​តឿន​បងប្អូន ឲ្យ​តយុទ្ធ​ការពារ​ជំនឿ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​ដល់​ប្រជា‌ជន​ដ៏វិសុទ្ធ* ម្ដង​ជា​សូរេច ដ្បិត​មាន​អ្នក​ខ្លះ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ចំណោម​បងប្អូន ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ ពួក​គេ​បាន​បង្ខូច​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង ឲ្យ​ក្លាយ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ចៅហ្វាយ និង​ជា​ព្រះ‌អម្ចាស់​តែ​មួយ​គត់​របស់​យើង​ដែរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស ដូច​មាន​ចែង​ទុក​ជា​មុន តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ។

ចែក​រំលែក
អាន យូដាស 1

យូដាស 1:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ស្ងួន‌ភ្ងា​អើយ កាល​ខ្ញុំ​កំពុង​មាន​បំណង​ចង់​សរសេរ​មក​អ្នក​រាល់​គ្នា អំពី​ការ​សង្គ្រោះ ដែល​យើង​បាន​ទទួល​រួម​គ្នា ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​តែ​សរសេរ​មក​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​ខំ​តយុទ្ធ​ដើម្បី​ជំនឿ ដែល​ព្រះ​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ ម្ដង​ជា​សូរេច។ ដ្បិត​មាន​អ្នក​ខ្លះ​បាន​លួច​ចូល​មក ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក​តាំង​ពី​ដើម ជា​មនុស្ស​ទមិឡ​ល្មើស ដែល​បំផ្លាស់​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង ឲ្យ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ចៅហ្វាយ​តែ​មួយ​របស់​យើង​ទេ។

ចែក​រំលែក
អាន យូដាស 1

យូដាស 1:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ស្ងួន‌ភ្ងា​អើយ កំពុង​ដែល​ខ្ញុំ​ខ្មី‌ឃ្មាត​សរសេរ​ពី​សេចក្ដី​សង្គ្រោះ ដែល​សំរាប់​យើង​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មាន​សេចក្ដី​បង្ខំ​នឹង​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា ទាំង​ទូន្មាន​ឲ្យ​ខំ​ត‌យុទ្ធ ដើម្បី​ការ‌ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​លួច​ចូល គឺ​ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក តាំង​ពី​ដើម​មក ជា​មនុស្ស​ទមិល​ល្មើស ដែល​បំផ្លាស់​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាស‌អាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង ដែល​ទ្រង់​ជា​ម្ចាស់​តែ​១​ផង​ទេ។

ចែក​រំលែក
អាន យូដាស 1