យូដាស 1:22-23
យូដាស 1:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរមានចិត្តអាណិតដល់អ្នកខ្លះដែលមានចិត្តសង្ស័យ ហើយសង្គ្រោះអ្នកដទៃ ដោយឆក់គេឲ្យរួចផុតពីភ្លើង ត្រូវមានចិត្តមេត្តាករុណាដល់មនុស្សឯទៀតទាំងភ័យខ្លាច ហើយស្អប់សូម្បីតែអាវដែលស្មោកគ្រោក ដោយសារសាច់ឈាមរបស់គេ។
យូដាស 1:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ត្រូវមេត្តាករុណាដល់បងប្អូនណាដែលមានចិត្តស្ទាក់ស្ទើរ ត្រូវសង្គ្រោះគេ ដោយអូសទាញគេឲ្យរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្តាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេក៏សៅហ្មងដែរ កុំប៉ះពាល់ឲ្យសោះ។
យូដាស 1:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរមានចិត្តអាណិតដល់ពួកអ្នកខ្លះ ដែលមានសេចក្ដីសង្ស័យផង ហើយជួយសង្គ្រោះដល់អ្នកដទៃ ទាំងឆក់យកគេចេញពីភ្លើង ហើយត្រូវមានចិត្តមេត្តាដល់មនុស្សឯទៀតដោយភ័យខ្លាច ហើយស្អប់ដល់ទាំងអាវ ដែលត្រូវស្មោកគ្រោក ដោយសាច់ឈាមផង។