យ៉ូស្វេ 8:1-29

យ៉ូស្វេ 8:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​អ្នក​នាំ​ទ័ព​ទាំង​អស់​ឡើង​ទៅ​ជា​មួយ ហើយ​វាយ​យក​ក្រុង​អៃ​ចុះ។ មើល៍! យើង​ប្រគល់​ស្ដេច​ក្រុង​អៃ ប្រជា‌ជន​នៅ​ក្នុង​ក្រុង និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ និង​ស្ដេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយ‌ភណ្ឌ​បាន។ ចូរ​រៀបចំ​ទ័ព​វាយ​ឆ្មក់​ទីក្រុង​ពី​ខាង​ក្រោយ»។ លោក​យ៉ូស្វេ​នាំ​កង‌ទ័ព​ទាំង​មូល​ឆ្ពោះ​ទៅ​ក្រុង​អៃ​ជា​ប្រញាប់។ លោក​ជ្រើស​រើស​ពល​ទាហាន​ដ៏​អង់‌អាច​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ទាំង​យប់។ លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទីក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា! រីឯ​ខ្ញុំ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ នឹង​ចូល​ទៅ​ជិត​ទីក្រុង។ កាល​ណា​ពួក​គេ​ចេញ​មក​វាយ​យើង​ដូច​ពី​លើក​មុន យើង​នឹង​រត់​នៅ​មុខ​ពួក​គេ។ ពួក​គេ​មុខ​ជា​ចេញ​មក​ដេញ​តាម​យើង​ពី​ក្រោយ យើង​ទាក់‌ទាញ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង។ ពួក​គេ​នឹង​គិត​ថា “ពួក​វា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​ពី​លើក​មុន​ដែរ”។ នៅ​ពេល​ដែល​យើង​រត់​នៅ​មុខ​ពួក​គេ អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​បង្កប់​ខ្លួន ចូល​ទៅ​ដណ្ដើម​យក​ទីក្រុង​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ។ កាល​អ្នក​រាល់​គ្នា​យក​ទីក្រុង​បាន ត្រូវ​ដុត​ចោល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ។ ដូច្នេះ ត្រូវ​ធ្វើ​តាម​បញ្ជា​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា!»។ លោក​យ៉ូស្វេ​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង​អៃ គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។ យប់​នោះ លោក​យ៉ូស្វេ​សម្រាន្ដ​ជា​មួយ​ប្រជា‌ជន។ លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ត្រួត​ពល។ បន្ទាប់​មក លោក​ដើរ​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​មុខ​ប្រជា‌ជន​ឆ្ពោះ​ទៅ​ក្រុង​អៃ។ ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក​នាំ​គ្នា​ដើរ​ចូល​ទៅ​ជិត​ទីក្រុង។ ពេល​ទៅ​ដល់​ទល់​មុខ​នឹង​ទីក្រុង គេ​ក៏​បោះ​ជំរំ​នៅ​ទិស​ខាង​ជើង ហើយ​មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​ពួក​គេ​នឹង​ក្រុង​អៃ។ លោក​យ៉ូស្វេ​យក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។ កាល​ប្រជា‌ជន​បោះ​ទី​តាំង​ទ័ព​ទាំង​មូល នៅ​ខាង​ជើង​ទីក្រុង ហើយ​ទ័ព​ឆ្មក់​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង​រួច​ហើយ យប់​នោះ លោក​យ៉ូស្វេ​ក៏​ទៅ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។ ព្រលឹម​ឡើង កាល​ស្ដេច​ក្រុង​អៃ​ឃើញ​កង‌ទ័ព​របស់​លោក​យ៉ូស្វេ ស្ដេច​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ពី​ទីក្រុង​ជា​មួយ​ពល​ទ័ព​ទាំង​អស់ ដើម្បី​ច្បាំង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ត្រង់​កន្លែង​ពី​មុន គឺ​នៅ​ទល់​មុខ​នឹង​វាល​អារ៉ាបា។ ពួក​គេ​ពុំ​បាន​ដឹង​ថា មាន​ទ័ព​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទីក្រុង ចាំ​វាយ​ឆ្មក់​ពួក​គេ​ឡើយ។ លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ធ្វើ​ជា​ចាញ់ នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​បញ្ជា​ឲ្យ​ទាហាន​ក្នុង​ក្រុង​ទាំង​មូល​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល។ ពួក​គេ​នាំ​គ្នា​ដេញ​តាម​លោក​យ៉ូស្វេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទីក្រុង។ នៅ​ក្នុង​ក្រុង​អៃ និង​ក្រុង​បេត‌អែល គ្មាន​សេស‌សល់​ទាហាន​ណា​ម្នាក់​ទេ គឺ​ពួក​គេ​បាន​ចេញ​ទៅ​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល ដោយ​ទុក​ទីក្រុង​ចោល ឥត​មាន​នរណា​ការពារ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​អ្នក​កាន់​នោះ​តម្រង់​ទៅ​ក្រុង​អៃ ដ្បិត​យើង​ប្រគល់​ក្រុង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​លើក​លំពែង​ដែល​លោក​កាន់ តម្រង់​ទៅ​រក​ក្រុង។ ពេល​លោក​លើក​ដៃ​ឡើង ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​មក​យ៉ាង​ប្រញាប់។ គេ​រត់​ចូល​ទៅ​ក្នុង​ទីក្រុង ហើយ​ដណ្ដើម​យក​បាន រួច​នាំ​គ្នា​ដុត​ទីក្រុង​ជា​បន្ទាន់។ កង‌ទ័ព​ក្រុង​អៃ​ងាក​មើល​ក្រោយ ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ទីក្រុង​ឡើង​ទៅ​លើ​មេឃ គេ​ក៏​ទាល់​ច្រក​មិន​ដឹង​រត់​ទៅ​ទី​ណា។ កង‌ទ័ព​អ៊ីស្រា‌អែល​ដែល​រត់​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ក៏​បក​ក្រោយ វាយ​អស់​អ្នក​ដែល​ដេញ​តាម​ពួក​គេ​វិញ។ លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ទ័ព​ឆ្មក់​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ និង​ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង ពួក​គេ​ក៏​បែរ​ក្រោយ​វាយ​ប្រហារ​កង‌ទ័ព​ក្រុង​អៃ។ ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ទីក្រុង​មក​វាយ​ដែរ ដូច្នេះ ទ័ព​របស់​ក្រុង​អៃ​ត្រូវ​ទ័ព​អ៊ីស្រា‌អែល​វាយ​ផ្ទប់​ទាំង​សង​ខាង រហូត​ទាល់​តែ​ស្លាប់​បាត់​បង់​ជីវិត​អស់ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។ រីឯ​ស្ដេច​ក្រុង​អៃ​វិញ គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​លោក​យ៉ូស្វេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្លាប់​អ្នក​ក្រុង​អៃ​ទាំង​ប៉ុន្មាន នៅ​ខាង​ក្រៅ​ទីក្រុង និង​នៅ​តាម​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​អ្នក​ក្រុង​អៃ​ដេញ​តាម​ពួក​គេ។ ក្រោយ​ពី​បាន​សម្លាប់​អ្នក​ទាំង​នោះ​អស់​គ្មាន​សល់​ហើយ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ក្រុង​អៃ​វិញ រួច​សម្លាប់​អ្នក​ក្រុង​ទាំង​អស់​គ្នា។ អ្នក​ក្រុង​អៃ​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ទាំង​អស់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ លោក​យ៉ូស្វេ​ឥត​ទម្លាក់​ដៃ​ទាល់​តែ​សោះ គឺ​លោក​លើក​លំពែង​ឡើង រហូត​ទាល់​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​បំផ្លាញ​អ្នក​ក្រុង​អៃ​អស់​គ្មាន​សល់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រមូល​យក​ហ្វូង​សត្វ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ ទុក​ជា​ជយ‌ភណ្ឌ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​យ៉ូស្វេ។ លោក​យ៉ូស្វេ​ដុត​បំផ្លាញ​ក្រុង​អៃ​ឲ្យ​ក្លាយ​ទៅ​ជា​ផេះ ហើយ​នៅ​ស្ងាត់​ជ្រងំ​រហូត​ដល់​សព្វ​ថ្ងៃ។ រីឯ​ស្ដេច​ក្រុង​អៃ​វិញ លោក​យ៉ូស្វេ​បាន​យក​ទៅ​ព្យួរ-ក​នៅ​នឹង​ដើម​ឈើ​មួយ ទុក​រហូតទល់​ល្ងាច។ លុះ​ដល់​ថ្ងៃ​លិច លោក​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​ចោល​នៅ​មាត់​ទ្វារ​ក្រុង។ គេ​យក​ដុំ​ថ្ម​មក​គរ​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច ហើយ​កុំ​ស្រយុត​ចិត្ត​ឡើយ ចូរ​ក្រោក​ឡើង នាំ​យក​ពួក​អ្នក​ច្បាំង​ទាំង​អស់​ទៅ​ជា​មួយ ហើយ​ឡើង​ទៅ​ក្រុង​អៃយ​ចុះ។ មើល៍ យើង​បាន​ប្រគល់​ស្តេច​ក្រុង​អៃយ ប្រជា‌ជន ទី​ក្រុង និង​ស្រុក​របស់​ស្តេច មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ដូច្នេះ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​របស់​គេ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​របស់​គេដែរ។ ប៉ុន្ដែ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ ទុក​សម្រាប់​អ្នក​រាល់​គ្នា​ជា​ជ័យ‌ភណ្ឌ​បាន។ ចូរ​បង្កប់​ទ័ពវា​យ​ឆ្មក់​ពី​ខាង​ក្រោយ​ទី​ក្រុង​ចុះ»។ ដូច្នេះ លោក​យ៉ូស្វេ និង​ពួកអ្នក​ច្បាំង​ទាំង​អស់​គ្នា ក៏​នាំ​គ្នា​ឡើង​ទៅ​ក្រុង​អៃយ ហើយ​លោក​បាន​ជ្រើស​រើស​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច​ចំនួន​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញទៅ​ទាំង​យប់។ លោកបញ្ជាពួក​គេ​ថា៖ «មើល៍ អ្នក​រាល់​គ្នា​ត្រូវ​ទៅ​បង្កប់​ខ្លួន​វាយ​ឆ្មក់​ពី​ខាង​ក្រោយ​ទី​ក្រុង។ កុំ​ទៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក គឺ​ទាំង​អស់​គ្នា​ត្រូវ​ត្រៀម​ប្រយុទ្ធ​ជា​ស្រេច។ រីឯ​ខ្ញុំ និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ នឹង​ចូល​ទៅ​ជិត​ទី​ក្រុង។ កាល​ណា​គេ​ចេញ​មក​ច្បាំង​នឹង​យើង​ដូចលើក​មុន នោះ​យើង​នឹង​រត់​នៅ​មុខពួក​គេ។ ដូច្នេះ ពួក​គេ​នឹង​ចេញ​មក​ដេញ​តាម​យើង រហូត​ទាល់​តែ​យើង​បាន​ទាក់​ទាញ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​ក្រុង ដ្បិត​ពួក​គេ​នឹង​គិត​ថា ពួក​យើង​បាក់​ទ័ព​រត់​នៅ​មុខ​ពួក​គេ ដូច​លើក​មុន​ទៀត។ ដូច្នេះ ពេល​យើង​រត់​នៅ​មុខពួក​គេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​ដែល​បង្កប់​ខ្លួន ហើយ​ចូល​ទៅ​ចាប់​យក​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ក្រុង​នោះមក​ក្នុង​កណ្ដាប់​ដៃ​របស់អ្នក។ កាល​ណា​អ្នក​រាល់​គ្នា​យក​ទី​ក្រុង​បាន​ហើយ ត្រូវ​ដុត​ទីក្រុង​នោះ​ឲ្យ​ឆេះ​ឡើង។ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ មើល៍ ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ហើយ»។ ដូច្នេះ លោក​យ៉ូស្វេ​ក៏​ចាត់​ពួក​គេ​ឲ្យចេញ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន ត្រៀម​នៅ​ចន្លោះរវាងក្រុង​បេត-អែល និង​ក្រុង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ ប៉ុន្ដែ យប់​នោះ លោក​យ៉ូស្វេ​សម្រាក​ក្នុង​ជំរំ ។ លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ប្រមូល​ផ្ដុំ​ទ័ព រួច​ចេញទៅ​ជាមួយ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល នាំ​មុខ​ប្រជា‌ជន​ទៅ​ក្រុង​អៃយ។ ពួក​អ្នក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​លោក ឡើង​ចូល​ទៅ​ជិត នៅ​ខាង​មុខ​ទី​ក្រុង រួច​គេ​បោះ​ទ័ព​នៅ​ជា​ខាង​ជើងក្រុង​អៃយ ហើយ​មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​ពួក​គេ និង​ក្រុងអៃយ។ លោក​បាន​យក​មនុស្ស​ប្រមាណ​ប្រាំ​ពាន់​នាក់ ហើយ​ដាក់​គេ​ឲ្យ​បង្កប់​ខ្លួន​នៅ​ចន្លោះ​ក្រុង​បេត-អែល និង​ក្រុង​អៃយ ពី​ខាង​លិច​ទី​ក្រុង។ ដូច្នេះ គេក៏​បានបោះ​ទ័ព​តាម​កន្លែង​រៀង​ខ្លួន គឺ‌ទី​តាំង​ទ័ព​ធំ​ដែលនៅ​ខាង​ជើង​ទី​ក្រុង និងកម្លាំង​ការ​ពារ​ទ័ព​ជួរខាង​ក្រោយ នៅ​ខាង​លិច​ទីក្រុង។ យប់​នោះ លោក​យ៉ូស្វេ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។ កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នេះ ពួក​អ្នក​ក្រុង​ទាំង​អស់​គ្នា​ក៏​ប្រញាប់‌ប្រញាល់​ក្រោក​ពី​ព្រលឹម ហើយ​ស្តេច និងប្រជា‌រាស្ត្រ​របស់​ស្ដេច​ទាំង​អស់ ក៏​ចេញ​ទៅ​កាន់​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ទល់​មុខ​វាល​អារ៉ាបា ឥត​ដឹង​ថា​មាន​ពល​ទ័ព​បង្កប់​ទាស់​នឹង​គេ នៅ​ខាង​ក្រោយ​ទី​ក្រុង​ទេ។ ឯលោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​ទី​រហោ‌ស្ថាន។ ដូច្នេះ ពួក​គេ​ក៏​ហៅ​ប្រជា‌ជន​ដែល​នៅ​ក្នុង​ក្រុង​ទាំង​អស់ ឲ្យ​ប្រមូល​គ្នា​មក​ដេញ​តាម​ទ័ព​អ៊ី​ស្រាអែល ហើយ​ពេល​ពួក​គេ​ដេញ​តាម​លោក​យ៉ូស្វេ ពួក​គេ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង។ នៅ​ក្នុង​ក្រុង​អៃយ និង​ក្រុង​បេត-អែល គ្មាន​សេស‌សល់​អ្នក​ណា​ម្នាក់ ដែល​មិន​បាន​ចេញ​ទៅ​ដេញ​តាម​ពួក​អ៊ីស្រា‌អែល​ឡើយ។ ពួក​គេ​ទុក​ទី​ក្រុង​ឲ្យ​នៅ​ចំហ ហើយ​ដេញ​តាម​ពួក​អ៊ីស្រា‌អែល។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​កាន់​នៅ​ដៃ តម្រង់​ទៅ​ឯ​ក្រុង​អៃយ​ទៅ ដ្បិត​យើង​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​ក៏​លើក​លំពែង​ដែល​កាន់​នៅ​ដៃ តម្រង់​ឆ្ពោះ​ទៅ​ទី​ក្រុង។ កាល​លោក​លើក​ដៃ​ឡើង ពួក​ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​ជា​ប្រញាប់ សម្រុក​ចូល​ទៅ​ចាប់​យក​ទីក្រុង ហើយ​ប្រញាប់‌ប្រញាល់​ដុតទី​ក្រុង​នោះ​ភ្លាម។ ដូច្នេះ កាល​ពួក​ក្រុង​អៃយ​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុងទៅ​លើ​មេឃ នោះ​គេ​គ្មាន​កម្លាំង​នឹង​រត់​ទៅ​ខាង​នេះ ឬ​ខាង​នោះ​ឡើយ ដ្បិត​ពួក​អ៊ីស្រា‌អែល​ដែល​រត់​ទៅ​ទី​រហោ‌ស្ថាន បាន​បក​ក្រោយ​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ។ កាល​លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ​ថា ទ័ព​ឆ្មក់​ចាប់​យក​ទី​ក្រុង​បាន​ហើយ ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នេះ គេ​ក៏​បក​ក្រោយ វាយ​ប្រហារ​ពួក​ក្រុង​អៃយ​វិញ។ ទ័ព​ឆ្មក់​ដែល​ដុត​ទី​ក្រុង​ក៏​ចេញ​មក​ទាស់​នឹង​ទ័ព​របស់​ក្រុង​អៃយ​ដែរ គឺ​គេ​ស្ថិត​នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល ដែល​ខ្លះ​វាយ​ផ្ទប់​ពី​ខាង​ណេះ ខ្លះ​វាយ​ផ្ទប់​ពីខាង​ណោះ។ ពួក​អ៊ីស្រា‌អែល​បាន​ប្រហារ​ពួក​គេ​រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់ ក៏​គ្មាន​អ្នក​ណា​ម្នាក់​រត់​រួច​ឡើយ។ ប៉ុន្ដែ ស្តេច​ក្រុង​អៃយ​វិញ គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​លោក​យ៉ូស្វេ។ កាល​ពួក​អ៊ីស្រា‌អែល​បាន​សម្លាប់​ពួក​ក្រុង​អៃយ​ទាំង​អស់​នៅ​វាល​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ពួកក្រុង​អៃយ​បាន​ដេញ ហើយ​គេ​បាន​ដួល​ស្លាប់​ទាំង​អស់​ដោយ​មុខ​ដាវ​ស្រេច​ហើយ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​វិល​ចូល​ទៅ​ក្រុង​អៃយ​វិញ ហើយ​ប្រហារ​ទាំង​អស់​ដោយ​មុខ​ដាវ។ មនុស្ស​ទាំង​អស់ ទាំង​ប្រុស​ទាំង​ស្រី ដែល​ដួល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ជា​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ គឺ​ប្រជា‌ជន​ទាំង​អស់​របស់​ក្រុង​អៃយ។ ដ្បិត​លោក​យ៉ូស្វេ​មិន​បាន​ដក​ដៃ ដែល​លើក​លំពែង​ឡើង​នោះ​មក​វិញ​ឡើយ រហូត​ទាល់​តែ​បាន​បំផ្លាញ​អ្នក​ក្រុង​អៃយ​អស់​គ្មាន​សល់។ ពួក​អ៊ីស្រា‌អែល​បាន​យក​តែ​ហ្វូង​សត្វ និង​របស់​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ ទុក​ជា​ជ័យ‌ភណ្ឌ​សម្រាប់​ខ្លួន​ប៉ុណ្ណោះ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ដូច្នេះ លោក​យ៉ូស្វេ​បាន​ដុត​ក្រុង​អៃយ ឲ្យ​ទៅ​ជា​គំនរ​ខូច​បង់​រហូត​ត​ទៅ ហើយ​នៅ​ស្ងាត់​ជ្រងំ​ដរាប​ដល់​សព្វ​ថ្ងៃ។ រីឯ​ស្តេច​ក្រុង​អៃយ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​មួយ ទុក​រហូត​ទល់​ល្ងាច។ លុះ​ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បង្គាប់​ឲ្យ​គេ​ដាក់​សាក​សព​ចុះ​ពី​ដើម​ឈើ យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ក្រុង ហើយគេ​យក​ថ្ម​មក​បង្គរ​ជា​គំនរ​មួយ​យ៉ាង​ធំ​ពី​លើ​សាក​សពនោះ ដែល​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​អ្នក​នាំ​ទ័ព​ទាំង​អស់​ឡើង​ទៅ​ជា​មួយ ហើយ​វាយ​យក​ក្រុង​អៃ​ចុះ។ មើល៍! យើង​ប្រគល់​ស្ដេច​ក្រុង​អៃ ប្រជា‌ជន​នៅ​ក្នុង​ក្រុង និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ និង​ស្ដេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយ‌ភណ្ឌ​បាន។ ចូរ​រៀបចំ​ទ័ព​វាយ​ឆ្មក់​ទីក្រុង​ពី​ខាង​ក្រោយ»។ លោក​យ៉ូស្វេ​នាំ​កង‌ទ័ព​ទាំង​មូល​ឆ្ពោះ​ទៅ​ក្រុង​អៃ​ជា​ប្រញាប់។ លោក​ជ្រើស​រើស​ពល​ទាហាន​ដ៏​អង់‌អាច​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ទាំង​យប់។ លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទីក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា! រីឯ​ខ្ញុំ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ នឹង​ចូល​ទៅ​ជិត​ទីក្រុង។ កាល​ណា​ពួក​គេ​ចេញ​មក​វាយ​យើង​ដូច​ពី​លើក​មុន យើង​នឹង​រត់​នៅ​មុខ​ពួក​គេ។ ពួក​គេ​មុខ​ជា​ចេញ​មក​ដេញ​តាម​យើង​ពី​ក្រោយ យើង​ទាក់‌ទាញ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង។ ពួក​គេ​នឹង​គិត​ថា “ពួក​វា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​ពី​លើក​មុន​ដែរ”។ នៅ​ពេល​ដែល​យើង​រត់​នៅ​មុខ​ពួក​គេ អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​បង្កប់​ខ្លួន ចូល​ទៅ​ដណ្ដើម​យក​ទីក្រុង​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ។ កាល​អ្នក​រាល់​គ្នា​យក​ទីក្រុង​បាន ត្រូវ​ដុត​ចោល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ។ ដូច្នេះ ត្រូវ​ធ្វើ​តាម​បញ្ជា​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា!»។ លោក​យ៉ូស្វេ​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង​អៃ គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។ យប់​នោះ លោក​យ៉ូស្វេ​សម្រាន្ដ​ជា​មួយ​ប្រជា‌ជន។ លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ត្រួត​ពល។ បន្ទាប់​មក លោក​ដើរ​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​មុខ​ប្រជា‌ជន​ឆ្ពោះ​ទៅ​ក្រុង​អៃ។ ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក​នាំ​គ្នា​ដើរ​ចូល​ទៅ​ជិត​ទីក្រុង។ ពេល​ទៅ​ដល់​ទល់​មុខ​នឹង​ទីក្រុង គេ​ក៏​បោះ​ជំរំ​នៅ​ទិស​ខាង​ជើង ហើយ​មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​ពួក​គេ​នឹង​ក្រុង​អៃ។ លោក​យ៉ូស្វេ​យក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។ កាល​ប្រជា‌ជន​បោះ​ទី​តាំង​ទ័ព​ទាំង​មូល នៅ​ខាង​ជើង​ទីក្រុង ហើយ​ទ័ព​ឆ្មក់​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង​រួច​ហើយ យប់​នោះ លោក​យ៉ូស្វេ​ក៏​ទៅ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។ ព្រលឹម​ឡើង កាល​ស្ដេច​ក្រុង​អៃ​ឃើញ​កង‌ទ័ព​របស់​លោក​យ៉ូស្វេ ស្ដេច​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ពី​ទីក្រុង​ជា​មួយ​ពល​ទ័ព​ទាំង​អស់ ដើម្បី​ច្បាំង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ត្រង់​កន្លែង​ពី​មុន គឺ​នៅ​ទល់​មុខ​នឹង​វាល​អារ៉ាបា។ ពួក​គេ​ពុំ​បាន​ដឹង​ថា មាន​ទ័ព​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទីក្រុង ចាំ​វាយ​ឆ្មក់​ពួក​គេ​ឡើយ។ លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ធ្វើ​ជា​ចាញ់ នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​វាល​រហោ‌ស្ថាន។ ពួក​គេ​បញ្ជា​ឲ្យ​ទាហាន​ក្នុង​ក្រុង​ទាំង​មូល​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល។ ពួក​គេ​នាំ​គ្នា​ដេញ​តាម​លោក​យ៉ូស្វេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទីក្រុង។ នៅ​ក្នុង​ក្រុង​អៃ និង​ក្រុង​បេត‌អែល គ្មាន​សេស‌សល់​ទាហាន​ណា​ម្នាក់​ទេ គឺ​ពួក​គេ​បាន​ចេញ​ទៅ​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល ដោយ​ទុក​ទីក្រុង​ចោល ឥត​មាន​នរណា​ការពារ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​អ្នក​កាន់​នោះ​តម្រង់​ទៅ​ក្រុង​អៃ ដ្បិត​យើង​ប្រគល់​ក្រុង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​លើក​លំពែង​ដែល​លោក​កាន់ តម្រង់​ទៅ​រក​ក្រុង។ ពេល​លោក​លើក​ដៃ​ឡើង ទ័ព​ឆ្មក់​ដែល​បង្កប់​ខ្លួន ក៏​ស្ទុះ​ចេញ​ពី​កន្លែង​ពួន​មក​យ៉ាង​ប្រញាប់។ គេ​រត់​ចូល​ទៅ​ក្នុង​ទីក្រុង ហើយ​ដណ្ដើម​យក​បាន រួច​នាំ​គ្នា​ដុត​ទីក្រុង​ជា​បន្ទាន់។ កង‌ទ័ព​ក្រុង​អៃ​ងាក​មើល​ក្រោយ ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ទីក្រុង​ឡើង​ទៅ​លើ​មេឃ គេ​ក៏​ទាល់​ច្រក​មិន​ដឹង​រត់​ទៅ​ទី​ណា។ កង‌ទ័ព​អ៊ីស្រា‌អែល​ដែល​រត់​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ក៏​បក​ក្រោយ វាយ​អស់​អ្នក​ដែល​ដេញ​តាម​ពួក​គេ​វិញ។ លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ទ័ព​ឆ្មក់​ដណ្ដើម​យក​ទីក្រុង​បាន​ហើយ និង​ឃើញ​មាន​ផ្សែង​ហុយ​ឡើង​ពី​ទីក្រុង ពួក​គេ​ក៏​បែរ​ក្រោយ​វាយ​ប្រហារ​កង‌ទ័ព​ក្រុង​អៃ។ ទ័ព​ឆ្មក់​ក៏​ចេញ​ពី​ទីក្រុង​មក​វាយ​ដែរ ដូច្នេះ ទ័ព​របស់​ក្រុង​អៃ​ត្រូវ​ទ័ព​អ៊ីស្រា‌អែល​វាយ​ផ្ទប់​ទាំង​សង​ខាង រហូត​ទាល់​តែ​ស្លាប់​បាត់​បង់​ជីវិត​អស់ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។ រីឯ​ស្ដេច​ក្រុង​អៃ​វិញ គេ​ចាប់​បាន​ទាំង​រស់ ហើយ​នាំ​មក​ជូន​លោក​យ៉ូស្វេ។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្លាប់​អ្នក​ក្រុង​អៃ​ទាំង​ប៉ុន្មាន នៅ​ខាង​ក្រៅ​ទីក្រុង និង​នៅ​តាម​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​អ្នក​ក្រុង​អៃ​ដេញ​តាម​ពួក​គេ។ ក្រោយ​ពី​បាន​សម្លាប់​អ្នក​ទាំង​នោះ​អស់​គ្មាន​សល់​ហើយ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ក្រុង​អៃ​វិញ រួច​សម្លាប់​អ្នក​ក្រុង​ទាំង​អស់​គ្នា។ អ្នក​ក្រុង​អៃ​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ទាំង​អស់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ លោក​យ៉ូស្វេ​ឥត​ទម្លាក់​ដៃ​ទាល់​តែ​សោះ គឺ​លោក​លើក​លំពែង​ឡើង រហូត​ទាល់​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​បំផ្លាញ​អ្នក​ក្រុង​អៃ​អស់​គ្មាន​សល់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រមូល​យក​ហ្វូង​សត្វ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ ទុក​ជា​ជយ‌ភណ្ឌ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​យ៉ូស្វេ។ លោក​យ៉ូស្វេ​ដុត​បំផ្លាញ​ក្រុង​អៃ​ឲ្យ​ក្លាយ​ទៅ​ជា​ផេះ ហើយ​នៅ​ស្ងាត់​ជ្រងំ​រហូត​ដល់​សព្វ​ថ្ងៃ។ រីឯ​ស្ដេច​ក្រុង​អៃ​វិញ លោក​យ៉ូស្វេ​បាន​យក​ទៅ​ព្យួរ-ក​នៅ​នឹង​ដើម​ឈើ​មួយ ទុក​រហូតទល់​ល្ងាច។ លុះ​ដល់​ថ្ងៃ​លិច លោក​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​ចោល​នៅ​មាត់​ទ្វារ​ក្រុង។ គេ​យក​ដុំ​ថ្ម​មក​គរ​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ចែក​រំលែក
អាន យ៉ូស្វេ 8

យ៉ូស្វេ 8:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ចូរ​ក្រោក​ឡើង នាំ​យក​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់ ទៅ​ជា​មួយ​នឹង​ឯង ឡើង​ទៅ​ឯ​ក្រុង​អៃយ​ចុះ មើល អញ​បាន​ប្រគល់​ស្តេច​ក្រុង​អៃយ ព្រម​ទាំង​ពួក​រាស្ត្រ នឹង​ទី​ក្រុង ហើយ​នឹង​ស្រុក​របស់​ស្តេច​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ដូច្នេះ​ត្រូវ​ឲ្យ​ធ្វើ​នឹង​ក្រុង​អៃយ ហើយ​នឹង​ស្តេច​ផង ដូច​ជា​បាន​ធ្វើ​នឹង​យេរីខូរ ហើយ​នឹង​ស្តេច​គេ​ដែរ ចូរ​យក​តែ​របស់​ទាំង​ប៉ុន្មាន នឹង​ហ្វូង​សត្វ ទុក​សំរាប់​ជា​របឹប​ដល់​ខ្លួន​ឯង​រាល់​គ្នា​ប៉ុណ្ណោះ​ត្រូវ​ឲ្យ​ឯង​បង្កប់​ទ័ព​នៅ​ខាង​ក្រោយ​ទី​ក្រុង​វិញ។ ដូច្នេះ​យ៉ូស្វេ នឹង​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់​គ្នា ក៏​ប្រុង‌ប្រៀប​រៀប​នឹង​ឡើង​ទៅ​ឯ​ក្រុង​អៃយ លោក​រើស​យក​សុទ្ធ​តែ​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ បាន​ចំនួន​៣​ម៉ឺន​នាក់ ចាត់​គេ​ទៅ​ទាំង​យប់ ដោយ​បង្គាប់​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទី​ក្រុង កុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក​ឡើយ ត្រូវ​ឲ្យ​ប្រុង‌ប្រៀប​ជា​ស្រេច​ទាំង​អស់​គ្នា ឯ​អញ នឹង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ យើង​នឹង​ចូល​ទៅ​ជិត​ទី​ក្រុង រួច​កាល​ណា​គេ​ចេញ​មក ត​នឹង​យើង​ដូច​ជា​ជាន់​មុន នោះ​យើង នឹង​រត់​ពី​មុខ​គេ​ចេញ​ទៀត ដូច្នេះ​គេ​នឹង​ចេញ​មក​ដេញ​តាម​យើង ទាល់​តែ​យើង​បាន​ទាញ​នាំ​គេ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ទៅ គេ​នឹង​គិត​ថា យើង​រត់​ពី​មុខ​គេ​ទៅ ដូច​ជាន់​មុន​ទៀត ដោយ​យើង​រត់​ពី​មុខ​គេ​ទៅ​យ៉ាង​នោះ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ក្រោក​ឡើង ពី​កន្លែង​ដែល​បង្កប់​ខ្លួន​នោះ ចូល​ទៅ​ចាប់​យក​ទី​ក្រុង​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង រួច​កាល​ណា​ឯង​រាល់​គ្នា​យក​បាន​ទី​ក្រុង​ហើយ នោះ​ត្រូវ​ឲ្យ​បង្កាត់​ភ្លើង​ដុត​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ មើល អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ហើយ យ៉ូស្វេ​ក៏​ចាក់​គេ​ឲ្យ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល នឹង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ តែ​លោក​ស្នាក់​នៅ​កណ្តាល​ពួក​ជន​ក្នុង​យប់​នោះ​វិញ។ លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ទើប​នឹង​ភ្លឺ​ស្រាងៗ នោះ​យ៉ូស្វេ​លោក​ត្រួត‌ត្រា​មើល​បណ្តា​ទ័ព រួច​លោក នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ក៏​នាំ​មុខ​គេ​ឡើង​ទៅ​ឯ​ក្រុង​អៃយ ឯ​ពួក​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​ឡើង​ចូល​ទៅ​ជិត​ពី​ខាង​មុខ​ទី​ក្រុង ហើយ​បោះ​ទ័ព​នៅ​ជា​ខាង​ជើង មាន​វាល​ច្រក​ភ្នំ​នៅ​កណ្តាល​គេ ហើយ​នឹង​ទី​ក្រុង លោក​បាន​រើស​យក​ប្រហែល​ជា​៥​ពាន់​នាក់ ចាត់​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល នឹង​អៃយ ពី​ខាង​លិច​ទី​ក្រុង​នោះ ដូច្នេះ​កាល​បាន​ចាត់​ពួក​បណ្តា​ទ័ព​ឲ្យ​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន គឺ​ពួក​ពល‌ទ័ព​ដែល​ត្រូវ​នៅ​ខាង​ជើង​ទី​ក្រុង នឹង​ពួក​អ្នក​ដែល​ត្រូវ​បង្កប់​ខ្លួន នៅ​ខាង​លិច​រួច​ស្រេច​ហើយ នោះ​យ៉ូស្វេ​ក៏​នៅ​ឯ​កណ្តាល​វាល​ច្រក​ភ្នំ នៅ​វេលា​យប់​នោះ​ឯង។ កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នោះ នោះ​ពួក​ក្រុង​ទាំង​អស់​គ្នា​ក៏​ប្រញាប់‌ប្រញាល់​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្តេច នឹង​រាស្ត្រ​ទាំង​អស់ ក៏​ចេញ​ទៅ​ឯ​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ត្រង់​វាល​នោះ ឥត​ដឹង​ជា​មាន​ពល​បង្កប់​ទាស់​នឹង​គេ នៅ​ជា​ខាង​ក្រោយ​ទី​ក្រុង​ទេ ឯ​យ៉ូស្វេ​នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​អ្នក​ទាំង​នោះ ក៏​នាំ​គ្នា​រត់​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ទៅ លំដាប់​នោះ មាន​គេ​ហៅ​ពួក​បណ្តាជន​ដែល​នៅ​ក្នុង​ក្រុង ឲ្យ​ប្រមូល​មក​មូល​គ្នា​ដេញ​តាម​ដែរ រួច​គេ​ក៏​ដេញ​តាម​យ៉ូស្វេ ហើយ​ត្រូវ​ប្រទាញ​នាំ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង គ្មាន​សល់​មនុស្ស​ណា​មួយ​នៅ​ក្នុង​ក្រុង​អៃយ នឹង​បេត-អែល ដែល​មិន​បាន​ចេញ​ទៅ​ដេញ​តាម​សាសន៍​អ៊ីស្រាអែល​នោះ​ឡើយ គេ​បាន​ទុក​ទី​ក្រុង​ឲ្យ​នៅ​ចំហ ដេញ​តាម​ពួក​អ៊ីស្រាអែល​ទៅ។ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​ថា ចូរ​លើក​លំពែង​ដែល​កាន់​នៅ​ដៃ ដំរង់​ទៅ​ឯ​ក្រុង​អៃយ​ទៅ ដ្បិត​អញ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​យ៉ូស្វេ​ក៏​លើក​លំពែង​ដែល​កាន់​នៅ​ដៃ​ឡើង ដំរង់​ទៅ​ឯ​ទី​ក្រុង​នោះ កាល​លោក​លើក​ដៃ​ឡើង នោះ​ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ​ជា​ប្រញាប់ រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង​ភ្លាម ក៏​ចាប់​យក ហើយ​ប្រញាប់‌ប្រញាល់​នឹង​បង្កាត់​ភ្លើង​ដុត​ឡើង រួច​កាល​ពួក​ក្រុង​អៃយ បាន​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុង ទៅ​លើ​មេឃ​ដូច្នោះ នោះ​គេ​គ្មាន​កំឡាំង​នឹង​រត់​ទៅ​ឲ្យ​រួច ទោះ​ខាង​នេះ ឬ​ខាង​នោះ​ឡើយ ឯ​ពួក​អ៊ីស្រាអែល​ដែល​កំពុង​តែ​រត់​ទៅ​ឯ​ទី​រហោ‌ស្ថាន គេ​ក៏​វិល​បែរ​មក​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ ហើយ​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា កាល​ឃើញ​ថា​ពួក​ទ័ព​បង្កប់​បាន​យក​ទី​ក្រុង ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នោះ នោះ​ក៏​វិល​ចូល​មក​សំឡាប់​ពួក​ក្រុង​អៃយ​វិញ​ដែរ ហើយ​ពួក​ដែល​ដុត​ទី​ក្រុង ក៏​ចេញ​មក​ទាស់​នឹង​គេ​ទៀត ដូច្នេះ​គេ​ក៏​នៅ​ជា​កណ្តាល​នៃ​សាសន៍​អ៊ីស្រាអែល ដែល​មាន​ខ្លះ​នៅ​ខាង​ណេះ ខ្លះ​នៅ​ខាង​ណោះ ហើយ​ក៏​ផ្ទប់​វាយ​គេ ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់ ឬ​រត់​រួច​បាន​ឡើយ ឯ​ស្តេច​ក្រុង​អៃយ នោះ​គេ​ចាប់​យក​បាន​ទាំង​រស់ នាំ​ទៅ​ជូន​ដល់​យ៉ូស្វេ។ កាល​ពួក​អ៊ីស្រាអែល​បាន​សំឡាប់​ពួក​ក្រុង​អៃយ​ទាំង​ប៉ុន្មាន នៅ​វាល​ស្រែ នឹង​នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​បាន​ដេញ​តាម ហើយ​គេ​បាន​ដួល​ស្លាប់ ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ នោះ​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ក៏​ត្រឡប់​ចូល​ទៅ​វាយ​ទី​ក្រុង​អៃយ ដោយ​មុខ​ដាវ​ដែរ ឯ​ពួក​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ដួល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ជា​១​ម៉ឺន​២​ពាន់​នាក់ គឺ​ជា​ពួក​ក្រុង​អៃយ​ទាំង​អស់​គ្នា ដ្បិត​យ៉ូស្វេ​មិន​បាន​ដក​ដៃ ដែល​លើក​លំពែង​ឡើង​នោះ​មក​វិញ​ឡើយ ទាល់​តែ​បាន​បំផ្លាញ​ពួក​ក្រុង​អៃយ​អស់​រលីង​ទៅ ពួក​អ៊ីស្រាអែល​បាន​យក​តែ​ហ្វូង​សត្វ នឹង​របស់​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ ទុក​ជា​របឹប​សំរាប់​ខ្លួន​ប៉ុណ្ណោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​មក​យ៉ូស្វេ ដូច្នេះ​យ៉ូស្វេ​បាន​ដុត​ក្រុង​អៃយ ធ្វើ​ឲ្យ​ទៅ​ជា​គំនរ​ដរាប​ត​ទៅ គឺ​ជា​ទី​កន្លែង​ស្ងាត់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឯ​ស្តេច​នៃ​ក្រុង​អៃយ​នោះ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​ទាល់​តែ​ល្ងាច រួច​ដល់​ថ្ងៃ​លិច លោក​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ក៏​ប្រគរ​គំនរ​ថ្ម​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

ចែក​រំលែក
អាន យ៉ូស្វេ 8