យ៉ូស្វេ 5:13-15

យ៉ូស្វេ 5:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូរ លោក​ងើប​ភ្នែក​ឡើង ឃើញ​បុរស​ម្នាក់​កំពុង​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច។ លោក​យ៉ូស្វេ​ចូល​ទៅ​ជិត សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?» អ្នក​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ​ទ័ព​លើ​ពួក​ពល​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទើប​នឹង​មក​ដល់»។ លោក​យ៉ូស្វេ​ក៏​ក្រាប​ថ្វាយ​បង្គំ ឱន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ ជា​បាវ​បម្រើ​របស់​លោក​ម្ចាស់?» មេ​ទ័ព​លើ​ពួក​ពល​របស់​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​របស់​អ្នក​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​ជា​កន្លែង​បរិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។

ចែក​រំលែក
អាន យ៉ូស្វេ 5

យ៉ូស្វេ 5:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ដែល​លោក​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ លោក​ងើប​មុខ​ឡើង ឃើញ​បុរស​ម្នាក់​ឈរ​នៅ​ខាង​មុខ​លោក ទាំង​ហូត​ដាវ​កាន់​នៅ​ដៃ​ផង។ លោក​យ៉ូស្វេ​ដើរ​ទៅ​ជិត​សួរ​ថា៖ «តើ​លោក​នៅ​ខាង​យើង​ខ្ញុំ ឬ​នៅ​ខាង​សត្រូវ​របស់​យើង​ខ្ញុំ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ‌ទ័ព​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​ទើប​នឹង​មក​ដល់»។ ពេល​នោះ លោក​យ៉ូស្វេ​ក្រាប​ថ្វាយ‌បង្គំ​ឱន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ?»។ មេ‌ទ័ព​របស់​ព្រះ‌អម្ចាស់​មាន​ប្រសាសន៍​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​លោក​ឈរ​ជា​កន្លែង​ដ៏វិសុទ្ធ»។ លោក​យ៉ូស្វេ​ក៏​ធ្វើ​តាម។

ចែក​រំលែក
អាន យ៉ូស្វេ 5

យ៉ូស្វេ 5:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ក្នុង​គ្រា​ដែល​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូរ នោះ​គាប់‌ជួន​ជា​លោក​ងើប​ភ្នែក​ឡើង ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច លោក​ក៏​ចូល​ទៅ​សួរ​ថា តើ​លោក​កាន់​ខាង​យើង​ខ្ញុំ ឬ​ខាង​ពួក​ខ្មាំង​សត្រូវ របស់​យើង​ខ្ញុំ អ្នក​នោះ​ឆ្លើយ​តប​ថា ទេ អញ​បាន​មក​ធ្វើ​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា​វិញ នោះ​យ៉ូស្វេ​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី ថ្វាយ‌បង្គំ សួរ​ថា តើ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ ចង់​មាន​បន្ទូល​ដល់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ថា​ដូច​ម្តេច អ្នក​ដែល​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា​ក៏​ប្រាប់​ថា ចូរ​ដោះ​ស្បែក​ជើង​ចេញ​ទៅ ដ្បិត​កន្លែង​ដែល​ឈរ​នៅ​នោះ ជា​កន្លែង​បរិសុទ្ធ រួច​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ។

ចែក​រំលែក
អាន យ៉ូស្វេ 5