យ៉ូណាស 3:8-10
យ៉ូណាស 3:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទាំងអស់គ្នាត្រូវឃ្លុំខ្លួនដោយសំពត់ធ្មៃ គឺទាំងមនុស្ស និងសត្វផង ហើយគ្រប់គ្នាត្រូវអំពាវនាវយ៉ាងខ្លាំងដល់ព្រះ អើ ត្រូវឲ្យគេលាកចេញពីផ្លូវអាក្រក់របស់គេរៀងខ្លួន ហើយពីការច្រឡោតដែលនៅដៃខ្លួនផង។ ប្រហែលជាព្រះនឹងប្រែព្រះហឫទ័យ ហើយផ្លាស់គំនិត ព្រមលាកចេញពីសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ ដើម្បីមិនឲ្យយើងត្រូវវិនាសទៅទេដឹង»។ ពេលព្រះទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ ព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលព្រះអង្គបានគំរាមថា នឹងធ្វើដល់គេ ហើយព្រះអង្គលែងធ្វើទៅ។
យ៉ូណាស 3:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទាំងមនុស្ស ទាំងសត្វ ត្រូវតែកាន់ទុក្ខ។ ចូរអង្វររកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅ ដែលខ្លួនធ្លាប់ប្រព្រឹត្ត ក្រែងលោព្រះជាម្ចាស់ប្រែព្រះហឫទ័យលែងព្រះពិរោធទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។ ព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ព្រះអង្គក៏ប្រែព្រះហឫទ័យមិនដាក់ទោសពួកគេ ដូចព្រះអង្គបានសម្រេចកាលពីមុននោះទេ ព្រះអង្គមិនបំផ្លាញពួកគេចោលឡើយ។
យ៉ូណាស 3:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យទាំងអស់គ្រលុំខ្លួនដោយសំពត់ធ្មៃ គឺទាំងមនុស្ស នឹងសត្វផង ហើយត្រូវឲ្យគ្រប់គ្នាអំពាវនាវយ៉ាងខ្លាំងដល់ព្រះ អើ ត្រូវឲ្យគេលាកចេញពីផ្លូវអាក្រក់របស់គេរៀងខ្លួន ហើយពីការច្រឡោតដែលនៅដៃខ្លួនផង ប្រហែលជាព្រះ ទ្រង់នឹងប្រែព្រះហឫទ័យ ហើយផ្លាស់គំនិត ព្រមលាកចេញពីសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់ ដើម្បីមិនឲ្យយើងត្រូវវិនាសទៅទេដឹង ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលទ្រង់បានគំរាមថា នឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ។