យ៉ូណាស 3:8-10

យ៉ូណាស 3:8-10 គកស១៦

ទាំង​អស់​គ្នា​ត្រូវ​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ គឺ​ទាំង​មនុស្ស និង​សត្វ​ផង ហើយ​គ្រប់​គ្នា​ត្រូវ​អំពាវ‌នាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ អើ ត្រូវ​ឲ្យ​គេ​លាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ហើយ​ពី​ការ​ច្រឡោត​ដែល​នៅ​ដៃ​ខ្លួន​ផង។ ប្រហែល​ជា​ព្រះ​នឹង​ប្រែ​ព្រះ‌ហឫ‌ទ័យ ហើយ​ផ្លាស់​គំនិត ព្រម​លាក​ចេញ​ពី​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ទៅ​ទេ​ដឹង»។ ពេល​ព្រះ​ទត​ឃើញ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​នោះ គឺ​ដែល​គេ​បាន​លាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ ព្រះ​ក៏​ប្រែ​គំនិត​ពី​ការ​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​គំរាម​ថា នឹង​ធ្វើ​ដល់​គេ ហើយ​ព្រះ‌អង្គ​លែង​ធ្វើ​ទៅ។

អាន យ៉ូណាស 3