យ៉ូណាស 1:1-3

យ៉ូណាស 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូណាស ជា​កូន​របស់​លោក​អមី‌ថាយ ថា៖ «ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ថា អំពើ​អាក្រក់​របស់​ពួក​គេ​ល្បី​រន្ទឺ​រហូត​មក​ដល់​យើង»។ លោក​យ៉ូណាស​ក៏​ក្រោក​ឡើង គេច​ខ្លួន​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ ហើយ​រក​ឃើញ​សំពៅ​មួយ​ដែល​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​ក្រុង​តើស៊ីស លោក​ក៏​បង់​ថ្លៃ​ធ្វើ​ដំណើរ រួច​ចុះ​សំពៅ​ទៅ​ជា​មួយ​អ្នក​ឯ​ទៀតៗ​ធ្វើ​ដំណើរ​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​យ៉ូណាស ជា​កូន​អ័មីថាយ​ថា៖ «ចូរ​ទៅ​នីនីវេ ជា​ទី​ក្រុង​ធំ ហើយ​ប្រកាស​ទាស់​នឹង​ក្រុង​នោះ ព្រោះ​អំពើ​អាក្រក់​របស់​គេ​បាន​សាយ​ឡើង នៅ​ចំពោះ​មុខ​យើង​ហើយ»។ ប៉ុន្តែ ហោរា​យ៉ូណាស​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ បាន​ជួប​នឹង​សំពៅ​មួយ ដែល​រៀប​ចេញ​ទៅ​ក្រុង​តើស៊ីស លោក​ចេញ​ថ្លៃ​ជិះ ក៏​ចុះ​សំពៅ​នោះ​ទៅ​ឯ​តើស៊ីស​ជា‌មួយ​គេ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន យ៉ូណាស 1

យ៉ូណាស 1:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យ៉ូណាស ជា​កូន​អ័មី‌ថាយ​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ទី​ក្រុង​ធំ ហើយ​ស្រែក​ប្រកាស​ទាស់​នឹង​ក្រុង​នោះ ពី​ព្រោះ​អំពើ​អាក្រក់​របស់​គេ​បាន​សាយ​ឡើង នៅ​ចំពោះ​មុខ​អញ​ហើយ ប៉ុន្តែយ៉ូណាស លោក​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុបប៉េ​បាន​ប្រទះ​នឹង​នាវា​១ ដែល​រៀប​ចេញ​ទៅ​ឯ​ក្រុង​តើស៊ីស នោះ​លោក​ចេញ​ប្រាក់​ជា​ដំឡៃ​ជិះ រួច​ក៏​ចុះ​នាវា​នោះ ដើម្បី​ទៅ​ឯ​តើស៊ីស​ជា​មួយ​នឹង​គេ ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន យ៉ូណាស 1