យ៉ូអែល 1:13
យ៉ូអែល 1:13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកសង្ឃអើយ ចូរក្រវាត់ខ្លួនឡើង ហើយទួញយំចុះ ឱពួកអ្នកដែលធ្វើការងារចំពោះអាសនាអើយ ចូរទ្រហោយំទៅ ឱពួកអ្នកដែលធ្វើការងារថ្វាយព្រះនៃខ្ញុំអើយ ចូរមកដេកគ្រលុំខ្លួនដោយសំពត់ធ្មៃអស់១យប់ចុះ ដ្បិតដង្វាយម្សៅ នឹងដង្វាយច្រួច ត្រូវឃាំងនៅ មិនឲ្យចូលក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នាឡើយ
យ៉ូអែល 1:13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកសង្ឃអើយ ចូរស្លៀកសំពត់ធ្មៃ ហើយទួញយំទៅ ឱពួកអ្នកដែលបម្រើការងារនៅអាសនាអើយ ចូរទ្រហោរយំទៅ ឱពួកអ្នកបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាចូលមក ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ទៅ ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច ត្រូវដកហូតចេញពីព្រះដំណាក់ នៃព្រះរបស់អ្នករាល់គ្នាហើយ។
យ៉ូអែល 1:13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងព្រះដំណាក់ទៀតឡើយ។