យ៉ូប 40:6-24

យ៉ូប 40:6-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពី ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖ «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង! តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ? តើ​អ្នក​មាន​ឫទ្ធិ‌បារមី​ដូច​ព្រះ‌ជាម្ចាស់ ហើយ​មាន​សំឡេង​ដូច​ផ្គរ‌លាន់ ដែល​ជា​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ឬ? តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដម ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី​ដ៏​រុង​រឿង ដូច​ព្រះ‌ជាម្ចាស់​ឬ? ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេ និង​បន្ទាប​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។ ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​បន្ថោក​ពួក​គេ​ទាំង​អស់​គ្នា! ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែង​ទៅ។ ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នា ចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។ ពេល​នោះ យើង​នឹង​លើក​តម្កើង​អ្នក ដ្បិត​អ្នក​បាន​ទទួល​ជោគ​ជ័យ ដោយ​ឫទ្ធិ‌បារមី​របស់​អ្នក​ផ្ទាល់។ ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹក ដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះ សន្ទុះ​ដ៏​ខ្លាំង​ក្លា​ស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​របស់​វា កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅ សរសៃ​ភ្លៅ​របស់​វា​ពាក់‌ព័ន្ធ​គ្នា ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។ វា​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​វិសេស​របស់​ព្រះ‌ជាម្ចាស់ មាន​តែ​ព្រះ​ដែល​បង្កើត​វា​ទេ ដែល​អាច​បង្ក្រាប​វា​បាន ។ វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែល សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។ វា​ដេក​នៅ​ក្រោម​ស្លឹក​ឈូក ហើយ​សម្ងំ​នៅ​តាម​ដើម​ត្រែង ក្នុង​ត្រពាំង។ ម្លប់​ស្លឹក​ឈូក​បាំង​លើ​វា ដើម​ចាក​នៅ​តាម​ដង​ស្ទឹង​ព័ទ្ធ​ជុំ‌វិញ​វា។ ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង ក៏​វា​មិន​ព្រួយ​ដែរ។ គ្មាន​នរណា​អាច​ចាប់​វា​បាន ក្នុង​ពេល​ដែល​វា​កំពុង​តែ​បើក​ភ្នែក ហើយ​គ្មាន​នរណា​អាច​យក​អ្វី​ទៅ​ខ្លុះ​ច្រមុះ របស់​វា​បាន​ដែរ។

ចែក​រំលែក
អាន យ៉ូប 40

យ៉ូប 40:6-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​ដល់​លោក​យ៉ូប​ថា៖ «ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ ដ្បិត​យើង​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​យើង។ តើ​ឯង​ចង់​លុប‌លាង ទាំង​សេចក្ដី​វិនិច្ឆ័យ​របស់​យើង​ឬ? តើ​ឯង​នឹង​កាត់​ទោស​យើង ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ? តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ? តើ​ឯង​ចេះ​បញ្ចេញ​សំឡេង ជា​ផ្គរ​ដូច​ជា​ព្រះ‌អង្គ​បាន​ឬ​ទេ? ចូរ​ឯង​តែង​ខ្លួន ដោយ​សេចក្ដី​រុងរឿង និង​សេចក្ដី​ខ្ពង់‌ខ្ពស់​ឥឡូវ ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិ‌យស និង​សិរី‌ល្អ​ចុះ។ ចូរ​ឲ្យ​ឯង​កម្ចាយ​សេចក្ដី​កំហឹង​ឯង ឲ្យ​សុស‌សាយ​ទៅ ហើយ​បង្ក្រាប​គ្រប់​ទាំង​មនុស្ស ដែល​មាន​ឫក​ខ្ពស់​ចុះ។ ចូរ​មើល​ទៅ​គ្រប់​មនុស្ស​ឆ្មើង‌ឆ្មៃ ហើយ​បន្ទាប​គេ ចូរ​ជាន់​ឈ្លី​ពួក​មនុស្ស​អាក្រក់​នៅ​កន្លែង ដែល​គេ​ឈរ​តែ​ម្តង។ ចូរ​កប់​គេ​ទាំង​អស់​គ្នា​នៅ​ក្នុង​ដី ហើយ​ចង់​ឃ្លុំ​មុខ​គេ ទុក​ក្នុង​ទី​ងងឹត​ក្នុង​ផ្នូរ។ នោះ​យើង​នឹង​ថ្លែង​ប្រាប់​ពី​ឯង​ថា ដៃ​ស្តាំ​នៃ​ឯង​អាច​នឹង​ជួយ​សង្គ្រោះ​ឯង​បាន។ មើល៍! ដំរី​ទឹក​ដែល​យើង​បាន​បង្កើត​មក ដូច​ឯង​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ មើល៍! កម្លាំង​វា​នៅ​ត្រង់​ចង្កេះ ហើយ​សេចក្ដី​ប្រឹង‌ប្រែង​របស់​វា នៅ​ត្រង់​សរសៃ​ពោះ។ វា​បក់​កន្ទុយ ដូច​ជា​ដើម​តា‌ត្រៅ ហើយ​អស់​ទាំង​សរសៃ​លោង​របស់​វា ព័ន្ធ​ពាក់​លើ​គ្នា។ ឆ្អឹង​វា​ដូច​ជា​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​ដូច​ជា​ចម្រឹង​ដែក។ វា​ជា​កិច្ច‌ការ​យ៉ាង​សំខាន់​របស់​ព្រះ ហើយ​ព្រះ​ដែល​បង្កើត​វា ក៏​បាន​ប្រទាន​ឲ្យ​មាន​ចង្កូម ឯ​អាហារ​វា ក៏​ដុះ​នៅ​លើ​ភ្នំ ជា​កន្លែង​ដែល​សត្វ​ព្រៃ​ទាំង‌ឡាយ​ប្រឡែង​គ្នា។ វា​ដេក​នៅ​ក្រោម​ម្លប់​ឈើ ហើយ​លាក់​ខ្លួន​ក្នុង​ព្រៃ​ត្រែង។ ដើម​ឈើ​បាំង​ម្លប់​គ្រប​លើ​វា ហើយ​ដើម​ចាក​តាម​មាត់​ទឹក​ក៏​ព័ទ្ធ​វា​ជុំ‌វិញ។ មើល៍! បើ​កាល​ណា​ទន្លេ​ជន់​ឡើង វា​មិន​ភ័យ​ទេ។ ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រ‌ដាន់ ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ។ តើ​នឹង​ចាប់​បាន​ក្នុង​កាល ដែល​កំពុង​នៅ​ភ្នែក​បើក ឬ​នឹង​ខ្លុះ​ច្រមុះ​វា​ដោយ​ដែក​ចោះ​បាន​ឬ?

ចែក​រំលែក
អាន យ៉ូប 40

យ៉ូប 40:6-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពី ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖ «ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង! តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ? តើ​អ្នក​មាន​ឫទ្ធិ‌បារមី​ដូច​ព្រះ‌ជាម្ចាស់ ហើយ​មាន​សំឡេង​ដូច​ផ្គរ‌លាន់ ដែល​ជា​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ឬ? តើ​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដម ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ពន្លឺ​រស្មី​ដ៏​រុង​រឿង ដូច​ព្រះ‌ជាម្ចាស់​ឬ? ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេ និង​បន្ទាប​ពួក​គេ​ទាំង​អស់​គ្នា​ទៅ។ ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​បន្ថោក​ពួក​គេ​ទាំង​អស់​គ្នា! ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែង​ទៅ។ ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នា ចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។ ពេល​នោះ យើង​នឹង​លើក​តម្កើង​អ្នក ដ្បិត​អ្នក​បាន​ទទួល​ជោគ​ជ័យ ដោយ​ឫទ្ធិ‌បារមី​របស់​អ្នក​ផ្ទាល់។ ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹក ដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះ សន្ទុះ​ដ៏​ខ្លាំង​ក្លា​ស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​របស់​វា កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅ សរសៃ​ភ្លៅ​របស់​វា​ពាក់‌ព័ន្ធ​គ្នា ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។ វា​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​វិសេស​របស់​ព្រះ‌ជាម្ចាស់ មាន​តែ​ព្រះ​ដែល​បង្កើត​វា​ទេ ដែល​អាច​បង្ក្រាប​វា​បាន ។ វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែល សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។ វា​ដេក​នៅ​ក្រោម​ស្លឹក​ឈូក ហើយ​សម្ងំ​នៅ​តាម​ដើម​ត្រែង ក្នុង​ត្រពាំង។ ម្លប់​ស្លឹក​ឈូក​បាំង​លើ​វា ដើម​ចាក​នៅ​តាម​ដង​ស្ទឹង​ព័ទ្ធ​ជុំ‌វិញ​វា។ ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង ក៏​វា​មិន​ព្រួយ​ដែរ។ គ្មាន​នរណា​អាច​ចាប់​វា​បាន ក្នុង​ពេល​ដែល​វា​កំពុង​តែ​បើក​ភ្នែក ហើយ​គ្មាន​នរណា​អាច​យក​អ្វី​ទៅ​ខ្លុះ​ច្រមុះ របស់​វា​បាន​ដែរ។

ចែក​រំលែក
អាន យ៉ូប 40

យ៉ូប 40:6-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​ដល់​យ៉ូប​ថា ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ ដ្បិត​អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ តើ​ឯង​ចង់​រំលុប‌រំលាង​ទាំង​សេចក្ដី​វិនិច្ឆ័យ​របស់​អញ​ផង​ឬ តើ​ឯង​នឹង​កាត់​ទោស​ដល់​អញ​ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ​អី តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ តើ​ឯង​ចេះ​បញ្ចេញ​សំឡេង​ជា​ផ្គរ​ដូច​ជា​ទ្រង់​បាន​ឬ​ទេ។ ចូរ​ឯង​តែង​ខ្លួន ដោយ​សេចក្ដី​រុងរឿង នឹង​សេចក្ដី​ខ្ពង់‌ខ្ពស់​ឥឡូវ ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិយស នឹង​សិរី‌ល្អ​ចុះ ចូរ​ឲ្យ​ឯង​កំចាយ​សេចក្ដី​កំហឹង​ឯង ឲ្យ​សុស‌សាយ​ទៅ ហើយ​បង្ក្រាប​គ្រប់​ទាំង​មនុស្ស ដែល​មាន​ឫក​ខ្ពស់ ដោយ​១​ក្រឡេក​ភ្នែក​ចុះ ចូរ​មើល​ទៅ​គ្រប់​ទាំង​មនុស្ស​ឆ្មើង‌ឆ្មៃ ហើយ​បន្ទាប​គេ ចូរ​ជាន់​ឈ្លី​ពួក​មនុស្ស​អាក្រក់​នៅ​កន្លែង​ដែល​គេ​ឈរ​តែ​ម្តង ចូរ​កប់​គេ​ទាំង​អស់​គ្នា​នៅ​ក្នុង​ដី ហើយ​ចង់​គ្រលុំ​មុខ​គេ ទុក​ក្នុង​ទី​ងងឹត​នៃ​ផ្នូរ នោះ​អញ​នឹង​ថ្លែង​ប្រាប់​ពី​ឯង​ថា ដៃ​ស្តាំ​នៃ​ឯង​អាច​នឹង​ជួយ​សង្គ្រោះ​ឯង​បាន។ មើល​ដំរី‌ទឹក ដែល​អញ​បាន​បង្កើត​មក ដូច​ឯង​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ មើល កំឡាំង​វា​នៅ​ត្រង់​ចង្កេះ ហើយ​សេចក្ដី​ប្រឹង‌ប្រែង​របស់​វា​នៅ​ត្រង់​សរសៃ​ពោះ វា​បក់​កន្ទុយ ដូច​ជា​ដើម​តាត្រៅ ហើយ​អស់​ទាំង​សរសៃ​លោង​របស់​វា​ព័ន្ធ‌ពាក់​លើ​គ្នា ឆ្អឹង​វា​ដូច​ជា​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​ដូច​ជា​ចំរ៉ឹង​ដែក វា​ជា​ការ​យ៉ាង​សំខាន់​របស់​ព្រះ ហើយ​ព្រះ​ដែល​បង្កើត​វា​ក៏​បាន​ប្រទាន​ឲ្យ​មាន​ចង្កូម ឯ​អាហារ​វា ក៏​ដុះ​នៅ​លើ​ភ្នំ ជា​កន្លែង​ដែល​សត្វ​ព្រៃ​ទាំង‌ឡាយ​ប្រឡែង​គ្នា វា​ដេក​នៅ​ក្រោម​ម្លប់​ឈើ ជា​ទី​កំបាំង​ក្នុង​ព្រៃ​កក់ ដើម​ឈើ​បាំង​ម្លប់​គ្រប​លើ​វា ហើយ​ដើម​ចាក​តាម​មាត់​ទឹក​ក៏​ព័ទ្ធ​វា​ជុំវិញ មើល បើ​កាល​ណា​ទន្លេ​ជន់​ឡើង វា​មិន​ភ័យ​ទេ ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ តើ​នឹង​ចាប់​បាន​ក្នុង​កាល​ដែល​កំពុង​នៅ​ភ្នែក​បើក ឬ​នឹង​ខ្លុះ​ច្រមុះ​វា​ដោយ​ដែក​ចោះ​បាន​ឬ​ទេ។

ចែក​រំលែក
អាន យ៉ូប 40