យ៉ូប 4:4-6
យ៉ូប 4:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពាក្យសម្ដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចម្រើនកម្លាំងដល់ជង្គង់ខ្សោយ។ តែឥឡូវនេះ សេចក្ដីនោះបានមកដល់អ្នកវិញ ហើយអ្នកទ្រាំមិនបាន ក៏ប៉ះនឹងអ្នក ហើយអ្នកមានបែរជាស្រយុតចុះ។ អស់អ្នកដែលកោតខ្លាចព្រះ នោះហើយជាទីអាងរបស់អ្នក ហើយអ្នកដែលប្រព្រឹត្តទៀងត្រង់ នោះហើយជាទីសង្ឃឹមរបស់អ្នក។
យ៉ូប 4:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពាក្យដែលលោកមានប្រសាសន៍ បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ លោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់ អាចឈរមាំមួនឡើងវិញដែរ។ ឥឡូវនេះ ដល់វេនលោក លោកបែរជាបាក់ទឹកចិត្ត ពេលហេតុការណ៍នេះកើតមានដល់លោក លោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។ លោកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយរស់នៅដោយទៀងត្រង់ ដូច្នេះ ចូរមានសង្ឃឹម និងផ្ញើជីវិតលើព្រះអង្គចុះ។
យ៉ូប 4:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពាក្យសំដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចំរើនកំឡាំងដល់ជង្គង់ខ្សោយ តែឥឡូវនេះ សេចក្ដីនោះបានមកដល់អ្នកវិញ ហើយអ្នកទ្រាំមិនបាន ក៏ពាល់ប៉ះនឹងអ្នក ហើយអ្នកមានសេចក្ដីស្រយុតចុះ ដែលអ្នកកោតខ្លាចដល់ព្រះ នោះតើមិនមែនជាទីអាងរបស់អ្នក ហើយដែលផ្លូវប្រព្រឹត្តរបស់អ្នកសុទ្ធតែទៀងត្រង់ នោះតើមិនមែនជាទីសង្ឃឹមដល់អ្នកទេឬអី