យ៉ូប 32:6-9

យ៉ូប 32:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស គាត់​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​នៅ​ក្មេង ហើយ​អ្នក​រាល់​គ្នា​មាន​អាយុ​ច្រើន ហេតុ​នោះ​បាន​ជា​ខ្ញុំ​ខ្លាច មិន​ហ៊ាន​បញ្ចេញ​គំនិត​ខ្ញុំ ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន បង្រៀន​ពី​ប្រាជ្ញា ប៉ុន្តែ មនុស្ស​លោក​សុទ្ធ​តែ​មាន វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ក៏​ឲ្យ​មាន​យោបល់ មិន​មែន​មនុស្ស​ចាស់ៗ សុទ្ធ​តែ​មាន​ប្រាជ្ញា ឬ​មនុស្ស​អាយុ​ច្រើន​សុទ្ធ​តែ​យល់ សេចក្ដី​ដែល​ត្រឹម​ត្រូវ​នោះ​ឡើយ

ចែក​រំលែក
អាន យ៉ូប 32

យ៉ូប 32:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស ពោល​ឡើង​ថា៖ «ខ្ញុំ​នៅ​ក្មេង ហើយ​អស់​លោក​សុទ្ធ​តែ​ជា​ចាស់​ទុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​ញាប់‌ញ័រ មិន​ហ៊ាន​ជម្រាប​អស់​លោក​ពី​ចំណេះ​របស់​ខ្ញុំ។ ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្ដល់​យោបល់។ ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។ រស់​បាន​ច្រើន​ឆ្នាំ​មិន​ផ្ដល់​ឲ្យ​មនុស្ស មាន​ប្រាជ្ញា​ឡើយ ហើយ​មនុស្ស​ចាស់​ជរា ក៏​មិន​ស្គាល់​ការ​វិនិច្ឆ័យ​ដែរ។

ចែក​រំលែក
អាន យ៉ូប 32

យ៉ូប 32:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស គាត់​ឆ្លើយ​ឡើង​ថា ខ្ញុំ​នៅ​ក្មេង ហើយ​អ្នក​រាល់​គ្នា​មាន​អាយុ​ច្រើន ហេតុ​នោះ​បាន​ជា​ខ្ញុំ​ខ្លាច​មិន​ហ៊ាន​សំដែង​គំនិត​ខ្ញុំ ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន​បង្រៀន​ពី​ប្រាជ្ញា ប៉ុន្តែមនុស្ស​លោក​សុទ្ធ​តែ​មាន​វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក៏​ឲ្យ​មាន​យោបល់ មិន​មែន​សុទ្ធ​តែ​ជា​អ្នក​សំខាន់ៗ​ដែល​មាន​ប្រាជ្ញា ឬ​ជា​ពួក​ចាស់ៗ​ប៉ុណ្ណោះ​ដែល​យល់​សេចក្ដី​យុត្តិ‌ធម៌​នោះ​ទេ

ចែក​រំលែក
អាន យ៉ូប 32