យ៉ូប 24:22-24
យ៉ូប 24:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯព្រះធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង ដោយសារព្រះចេស្តារបស់ព្រះអង្គ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ គេបានឡើងជាធំ។ ព្រះអង្គប្រទានឲ្យគេបានសេចក្ដីសុខ ហើយគេពឹងពាក់លើសេចក្ដីនោះ តែព្រះនេត្ររបស់ព្រះអង្គ ទតឃើញអស់ទាំងផ្លូវរបស់គេ គេបានឡើងជាធំ ក្នុងពេលតែមួយភ្លែតទេ គេនឹងត្រូវស្វិតក្រៀម ហើយហោះហើរ ទៅដូចជាមនុស្សដទៃទាំងអស់ គេត្រូវកាត់ចេញដូចជាគួរស្រូវ។
យ៉ូប 24:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ព្រះជាម្ចាស់ប្រកបដោយព្រះចេស្ដា ដកមនុស្សមានអំណាចចេញ ពេលព្រះអង្គក្រោកឡើង ពួកគេគ្មានសង្ឃឹមថា នឹងរស់តទៅទៀតបានឡើយ។ ព្រះអង្គបណ្ដោយឲ្យពួកគេស្មានថា ខ្លួនរស់នៅយ៉ាងសុខសាន្ត ប៉ុន្តែ ព្រះអង្គទតមើលអំពើ ដែលពួកគេប្រព្រឹត្តជានិច្ច។ ពួកគេបានថ្កើងឡើងតែមួយភ្លែត រួចហើយវិនាសបាត់ទៅ ពួកគេដូចជាផ្កាដែលធ្លាក់ចុះពីទង ហើយស្លោកអស់ទៅ និងដូចកួរស្រូវដែលគេផ្ដាច់ចេញពីដើម។
យ៉ូប 24:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯព្រះទ្រង់ធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង ដោយសារព្រះចេស្តាទ្រង់ ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ គេបានឡើងជាធំ ទ្រង់ប្រទានឲ្យគេបានសេចក្ដីសុខ ហើយគេពឹងពាក់លើសេចក្ដីនោះ តែព្រះនេត្រទ្រង់ទតឃើញអស់ទាំងផ្លូវរបស់គេ គេបានឡើងជាធំ ប៉ុន្តែក្នុងពេលតែ១ភ្លែតទេ គេនឹងបាត់ទៅ អើ គេត្រូវធ្លាក់ចុះ ហើយសែងយកទៅដូចជាមនុស្សដទៃទាំងអស់ គេត្រូវកាត់ចេញដូចជាគួរស្រូវតែម្តង