យ៉ូហាន 17:14-19

យ៉ូហាន 17:14-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទូល​បង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ដល់​គេ​ហើយ លោកីយ៍​បាន​ស្អប់​គេ ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍ ដូច​ជា​ទូល​បង្គំ​មិន​មែន​ជា​របស់​លោកីយ៍​ដែរ។ ទូល​បង្គំ​មិន​ទូល​សូម​ឲ្យ​ព្រះ‌អង្គ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ព្រះ‌អង្គ​ការពារ​គេ​ពី​អាកំណាច​វិញ។ គេ​មិន​មែន​ជា​របស់​លោកីយ៍ ដូច​ជា​ទូល​បង្គំ​មិន​មែន​ជា​របស់​លោកីយ៍​ដែរ។ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ទូល​បង្គំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​ពិភព​លោក ដូច​ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​ក្នុង​ពិភព​លោក​ដែរ។ រីឯ​ទូល​បង្គំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត​ដែរ។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:14-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទូលបង្គំ​បាន​ប្រទាន​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ឲ្យ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពី‌ព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។ ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​ឲ្យ​យក​គេ​ចេញ​ពី​លោក​នេះ​ឡើយ គឺ​សូម​ព្រះអង្គ​មេត្តា​ការពារ​គេ​ពី​អំណាច​មារ*​កំណាច​វិញ។ គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។ សូម​ប្រោស​គេ​ឲ្យ​វិសុទ្ធ* ដោយ‌សារ​សេចក្ដី​ពិត គឺ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​នោះ​ហើយ​ជា​សេចក្ដី​ពិត។ ទូលបង្គំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោក ដូច​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ក្នុង​លោក​ដែរ។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​បូជា​ជីវិត ​ថ្វាយ​ព្រះអង្គ​ជា​ប្រយោជន៍​ដល់​គេ ដើម្បី​ឲ្យ​គេ​វិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត។

ចែក​រំលែក
អាន យ៉ូហាន 17

យ៉ូហាន 17:14-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទូលបង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ​បាន​ស្អប់​គេ ពី​ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ​ទេ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ ទូលបង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ទ្រង់ ទូលបង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ ដូច​ជា​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​មក​ក្នុង​លោកីយ​ដែរ ឯ​ទូលបង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​ដែរ។

ចែក​រំលែក
អាន យ៉ូហាន 17