យ៉ូហាន 17:14-19

យ៉ូហាន 17:14-19 គកស១៦

ទូល​បង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ដល់​គេ​ហើយ លោកីយ៍​បាន​ស្អប់​គេ ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍ ដូច​ជា​ទូល​បង្គំ​មិន​មែន​ជា​របស់​លោកីយ៍​ដែរ។ ទូល​បង្គំ​មិន​ទូល​សូម​ឲ្យ​ព្រះ‌អង្គ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ព្រះ‌អង្គ​ការពារ​គេ​ពី​អាកំណាច​វិញ។ គេ​មិន​មែន​ជា​របស់​លោកីយ៍ ដូច​ជា​ទូល​បង្គំ​មិន​មែន​ជា​របស់​លោកីយ៍​ដែរ។ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ទូល​បង្គំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​ពិភព​លោក ដូច​ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​ក្នុង​ពិភព​លោក​ដែរ។ រីឯ​ទូល​បង្គំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត​ដែរ។

អាន យ៉ូហាន 17

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 17:14-19