យ៉ូហាន 12:20-26

យ៉ូហាន 12:20-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ក្នុង​ឱកាស​បុណ្យ​ចម្លង* មាន​ជន‌ជាតិ​ក្រិក​ខ្លះ​ដែរ។ គេ​ចូល​ទៅ​ជិត​លោក​ភីលីព ជា​អ្នក​ភូមិ​បេតសៃ‌ដា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ពោល​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​ចង់​ជួប​លោក​យេស៊ូ»។ លោក​ភីលីព​ទៅ​ប្រាប់​លោក​អនទ្រេ ហើយ​លោក​អនទ្រេ និង​លោក​ភីលីព ចូល​ទៅ​ទូល​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​សម្តែង​សិរី‌រុងរឿង​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។

ចែក​រំលែក
អាន យ៉ូហាន 12

យ៉ូហាន 12:20-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ចំណោម​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ​បង្គំ​នៅ​ពេល​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រិក​ខ្លះ​ដែរ។ គេ​មក​រក​ភីលីព ដែល​មក​ពី​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ ហើយ​ពោល​ទៅ​គាត់​ថា៖ «លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ»។ ភីលីព​ទៅ​ប្រាប់​អន‌ទ្រេ បន្ទាប់​មក អន‌ទ្រេ និង​ភីលីព​ទៅ​ទូល​ព្រះ‌យេស៊ូវ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ពេល​កំណត់​ដែល​កូន​មនុស្ស​ត្រូវ​បាន​លើក​តម្កើង បាន​មក​ដល់​ហើយ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​នៅ​វា​តែ​មួយ​ដដែល តែ​បើ​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ជា​ច្រើន។ អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ពិភព​លោក​នេះ នឹង​រក្សា​ជីវិត​ទុក​ឲ្យ​ស្ថិតស្ថេរ​នៅ​រហូត​អស់​កល្ប​ជានិច្ច។ អ្នក​ណា​បម្រើ​ខ្ញុំ ត្រូវ​មក​តាម​ខ្ញុំ ទោះ​បី​ខ្ញុំ​នៅ​ឯ​ណា អ្នក​បម្រើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌វរបិតា​នឹង​លើក​មុខ​អ្នក​នោះ»។

ចែក​រំលែក
អាន យ៉ូហាន 12

យ៉ូហាន 12:20-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​ពួក​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ នៅ​ក្នុង​វេលា​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រេក​ខ្លះ​ដែរ គេ​មក​ឯ​ភីលីព ជា​អ្នក​នៅ​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ គេ​សូម​គាត់​ថា លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ ភីលីព​ក៏​ទៅ​ប្រាប់​អនទ្រេ រួច​អនទ្រេ នឹង​ភីលីព​ទៅ​ទូល​ដល់​ព្រះ‌យេស៊ូវ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះ​បើ​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរ‌បិតា​នឹង​លើក​មុខ​អ្នក​នោះ។

ចែក​រំលែក
អាន យ៉ូហាន 12