ក្នុងចំណោមអ្នកដែលឡើងទៅថ្វាយបង្គំនៅពេលបុណ្យនោះ ក៏មានសាសន៍ក្រិកខ្លះដែរ។ គេមករកភីលីព ដែលមកពីភូមិបេតសៃដា ស្រុកកាលីឡេ ហើយពោលទៅគាត់ថា៖ «លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ»។ ភីលីពទៅប្រាប់អនទ្រេ បន្ទាប់មក អនទ្រេ និងភីលីពទៅទូលព្រះយេស៊ូវ។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ពេលកំណត់ដែលកូនមនុស្សត្រូវបានលើកតម្កើង បានមកដល់ហើយ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះនៅវាតែមួយដដែល តែបើស្រូវនោះងាប់ វានឹងបង្កើតផលបានជាច្រើន។ អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងពិភពលោកនេះ នឹងរក្សាជីវិតទុកឲ្យស្ថិតស្ថេរនៅរហូតអស់កល្បជានិច្ច។ អ្នកណាបម្រើខ្ញុំ ត្រូវមកតាមខ្ញុំ ទោះបីខ្ញុំនៅឯណា អ្នកបម្រើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបម្រើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ»។
អាន យ៉ូហាន 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 12:20-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ