យ៉ូហាន 11:41-44

យ៉ូហាន 11:41-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ។ ទូល​បង្គំ​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ​ជា‌និច្ច តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នេះ ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន»។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ទ្រង់​បន្លឺ​ព្រះ​សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «ឡាសារ​អើយ ចេញ​មក!» អ្នក​ដែល​បាន​ស្លាប់​នោះ​ក៏​ចេញ​មក ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​នៅ​ដៃ​ជើង ហើយ​មាន​កន្សែង​គ្រប​មុខ​ផង ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្រាយ​ក្រណាត់​គាត់​ចេញ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:41-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ។ ចំពោះ​ទូលបង្គំ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ​ជានិច្ច ប៉ុន្តែ ទូលបង្គំ​ទូល​ព្រះអង្គ​ដូច្នេះ ដើម្បី​ឲ្យ​បណ្ដា‌ជន​ដែល​នៅ​ជុំ‌វិញ​ទូលបង្គំ ជឿ​ថា​ព្រះអង្គ​ពិត​ជា​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន»។ លុះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «ឡាសារ​អើយ! ចេញ​មក!»។ ពេល​នោះ លោក​ឡាសារ​ដែល​បាន​ស្លាប់ ក៏​ចេញ​ពី​ផ្នូរ​មក មាន​ទាំង​ក្រណាត់​រុំ​ដៃ​ជើង និង​កន្សែង​គ្រប​មុខ​ផង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «សុំ​ស្រាយ​ក្រណាត់​ចេញ​ពី​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:41-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូលបង្គំ ទូលបង្គំ​ដឹង​ថា ទ្រង់​អនុញ្ញាត​តាម​ទូលបង្គំ​ជា​ដរាប តែ​ដែល​ទូលបង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ជុំ‌វិញ​ទេ ដើម្បី​ឲ្យ​គេ​ជឿ​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន កាល​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់‌ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ។

ចែក​រំលែក
អាន យ៉ូហាន 11

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ