យ៉ូហាន 11:41-44

យ៉ូហាន 11:41-44 គកស១៦

ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ។ ទូល​បង្គំ​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ​ជា‌និច្ច តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នេះ ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន»។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ទ្រង់​បន្លឺ​ព្រះ​សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «ឡាសារ​អើយ ចេញ​មក!» អ្នក​ដែល​បាន​ស្លាប់​នោះ​ក៏​ចេញ​មក ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​នៅ​ដៃ​ជើង ហើយ​មាន​កន្សែង​គ្រប​មុខ​ផង ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្រាយ​ក្រណាត់​គាត់​ចេញ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។

អាន យ៉ូហាន 11

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 11:41-44