យ៉ូហាន 1:43-46

យ៉ូហាន 1:43-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ថ្ងៃ​បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះអង្គ​បាន​ជួប​លោក​ភីលីព ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​ភីលីព​ជា​អ្នក​ភូមិ​បេតសៃ‌ដា​ដូច​លោក​អនទ្រេ និង​លោក​ពេត្រុស​ដែរ។ លោក​ភីលីព​ទៅ​ជួប​លោក​ណា‌ថា‌ណែល ប្រាប់​គាត់​ថា៖ «ព្រះអង្គ​ដែល​លោក​ម៉ូសេ​បាន​ចារ​ទុក​ក្នុង​គម្ពីរ‌វិន័យ ហើយ​គម្ពីរ​ព្យាការី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ យើង​បាន​ជួប​ហើយ ព្រះអង្គ​មាន​នាម​ថា យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​បុត្រ​របស់​លោក​យ៉ូសែប»។ លោក​ណា‌ថា‌ណែល​ពោល​តប​ទៅ​លោក​ភីលីព​វិញ​ថា៖ «ពុំ​ដែល​មាន​អ្វី​ល្អ​អាច​ចេញ​ពី​ភូមិ​ណា‌សារ៉ែត​ឡើយ»។

ចែក​រំលែក
អាន យ៉ូហាន 1

យ៉ូហាន 1:43-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​បាន​ជួប​ភីលីព ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ ភីលីព​មក​ពី​ក្រុង​បេត‌សៃ‌ដា ដូច​អន‌ទ្រេ និង​ពេត្រុស​ដែរ។ ភីលីព​បាន​ជួប​ណាថា‌ណែល ហើយ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អង្គ ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ចែង​ពី​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​មាន​នាម​ថា យេស៊ូវ​ជា​អ្នក​ស្រុក​ណា‌សារ៉ែត ជា​បុត្រ​របស់​លោក​យ៉ូសែប»។ ណាថា‌ណែល​តប​ទៅ​គាត់​ថា៖ «តើ​មាន​អ្វី​ល្អ អាច​ចេញ​ពី​ណាសា‌រ៉ែត​មក​បាន​ឬ?» ភីលីព​ពោល​ទៅ​គាត់​ថា៖ «ចូរ​មក​មើល​ចុះ!»។

ចែក​រំលែក
អាន យ៉ូហាន 1

យ៉ូហាន 1:43-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫទ័យ​ចង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ ទ្រង់​ក៏​រក​ភីលីព កាល​បាន​ឃើញ​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​តាម​ខ្ញុំ​មក ឯ​ភីលីព​នេះ គាត់​នៅ​បេតសៃដា ជា​ទី​ក្រុង​របស់​អនទ្រេ នឹង​ពេត្រុស ភីលីព​ក៏​រក​ណាថា‌ណែល រួច​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌អង្គ​នោះ​ហើយ គឺ​ជា​ព្រះ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ពី​ទ្រង់ នៅ​ក្នុង​ក្រិត្យ‌វិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ទាយ​ពី​ទ្រង់​ផង ទ្រង់​ព្រះ‌នាម​ជា យេស៊ូវ ជា​បុត្រ​យ៉ូសែប នៅ​ភូមិ​ណា‌សារ៉ែត តែ​ណាថា‌ណែល​និយាយ​ថា តើ​មាន​អ្វី​ដ៏​ល្អ អាច​ចេញ​ពី​ណាសា‌រ៉ែត​មក​បាន​ឬ​ទេ ភីលីព​ឆ្លើយ​ឡើង​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល​ចុះ

ចែក​រំលែក
អាន យ៉ូហាន 1