លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។ លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអនទ្រេ និងលោកពេត្រុសដែរ។ លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «ព្រះអង្គដែលលោកម៉ូសេបានចារទុកក្នុងគម្ពីរវិន័យ ហើយគម្ពីរព្យាការីក៏មានចែងទុកដែរនោះ ឥឡូវនេះ យើងបានជួបហើយ ព្រះអង្គមាននាមថា យេស៊ូ ជាអ្នកភូមិណាសារ៉ែតជាបុត្ររបស់លោកយ៉ូសែប»។ លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អអាចចេញពីភូមិណាសារ៉ែតឡើយ»។
អាន យ៉ូហាន 1
ស្ដាប់នូវ យ៉ូហាន 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 1:43-46
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ