យេរេមា 47:1-2
យេរេមា 47:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក និងបណ្ដាដែល នៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង នោះបណ្ដាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ
យេរេមា 47:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយេរេមា ស្ដីអំពីជនជាតិភីលីស្ទីន មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មានទឹកជន់ឡើងនៅទិសខាងជើង ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។ មនុស្សម្នានាំគ្នាស្រែក អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់
យេរេមា 47:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក នឹងបណ្តាដែលនៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង នឹងមនុស្សដែលអាស្រ័យនៅផង នោះបណ្តាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ