យេរេមា 20:8-9

យេរេមា 20:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​វេលា​ណា​ដែល​ទូល‌បង្គំ​និយាយ នោះ​ទូល‌បង្គំ​ស្រែក​ឡើង ទូល‌បង្គំ​បន្លឺ​ពី​ការ​ច្រឡោត និង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្ដី​ដំណៀល​ដល់​ទូល‌បង្គំ ហើយ​ជា​សេចក្ដី​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ​ជា‌និច្ច​រាល់​ថ្ងៃ។ ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ព្រះ‌អង្គ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ​ទៀត នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត។

ចែក​រំលែក
អាន យេរេមា 20

យេរេមា 20:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្រប់​ពេល​ដែល​ទូលបង្គំ​និយាយ ទូលបង្គំ​ស្រែក​ប្រកាស​តែ​អំពី​ការ​ឃោរ‌ឃៅ និង​មហន្ត‌រាយ។ ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ពួក​គេ​ត្មះ‌តិះ‌ដៀល និង​សើច​ចំអក ឲ្យ​ទូលបង្គំ តាំង​ពី​ព្រលឹម​ទល់​ព្រលប់។ ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ថា ឈប់​នឹក​នា​ពី​ព្រះ‌បន្ទូល ហើយ​លែង​និយាយ​ក្នុង​នាម​ព្រះអង្គ​ទៀត​នោះ ទូលបង្គំ​នឹង​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ដូច​មាន​ភ្លើង​ឆាប‌ឆេះ​រហូត​ដល់​ឆ្អឹង ទូលបង្គំ​ខំ​ប្រឹង​ពន្លត់​ភ្លើង​នេះ​រហូត​អស់​កម្លាំង តែ​វា​មិន​ព្រម​រលត់​ទេ។

ចែក​រំលែក
អាន យេរេមា 20

យេរេមា 20:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​វេលា​ណា​ដែល​ទូលបង្គំ​និយាយ នោះ​ទូលបង្គំ​ស្រែក​ឡើង ទូលបង្គំ​បន្លឺ​ពី​ការ​ច្រឡោត នឹង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្ដី​ដំនៀល​ដល់​ទូលបង្គំ ហើយ​ជា​សេចក្ដី​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ​ជានិច្ច​រាល់​ថ្ងៃ តែ​បើ​កាល​ណា​ទូលបង្គំ​សំរេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ទៀត​ឡើយ នោះ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​នឿយ‌ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត

ចែក​រំលែក
អាន យេរេមា 20