ចៅហ្វាយ 14:3-4

ចៅហ្វាយ 14:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឪពុក​ម្ដាយ​តប​ទៅ​លោក​វិញ​ថា៖ «ក្នុង​ក្រុម​ញាតិ​របស់​យើង ឬ​ជន‌ជាតិ​យើង តើ​គ្មាន​ស្ត្រី​ក្រមុំ​ទេ​ឬ បាន​ជា​កូន​ចង់​រៀបការ​ជា​មួយ​ស្ត្រី​ជាតិ​ភីលីស្ទីន ជា​សាសន៍​ដទៃ​ទៅ​វិញ​ដូច្នេះ?»។ ប៉ុន្តែ លោក​សាំសុន​ពោល​ទៅ​កាន់​ឪពុក​ថា៖ «សូម​ពុក​ទៅ​ស្ដី​ដណ្ដឹង​នាង​ឲ្យ​ខ្ញុំ​មក ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​តែ​នាង​នេះ​ម្នាក់​ប៉ុណ្ណោះ»។ ឪពុក‌ម្ដាយ​របស់​លោក​សាំសុន​មិន​បាន​ដឹង​ថា ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​លោក​សាំសុន​មាន​ចិត្ត​ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន ព្រោះ​នៅ​ជំនាន់​នោះ ជន‌ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល។

ចែក​រំលែក
អាន ចៅហ្វាយ 14

ចៅហ្វាយ 14:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ ឪពុក​ម្តាយ​តប​ទៅ​គាត់​ថា៖ «ក្នុង​ចំណោម​ស្រី​ក្រមុំ​ជា​សាច់‌ញាតិ​របស់​កូន ឬ​ក្នុង​ចំណោម​ប្រជាជន​របស់​យើង​ទាំង​ប៉ុន្មាន តើ​គ្មាន​ស្រី​ក្រមុំ​ណា​ម្នាក់​ទេ​ឬ បាន​ជា​កូន​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលី‌ស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​ទៅ​វិញ?» សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា៖ «សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ដ្បិត​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់»។ ឪពុក​ម្តាយ​របស់​គាត់​មិន​បាន​ដឹង​ថា ការ​នោះ​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ព្រះ‌អង្គ​រក​ឱកាស​ទាស់​នឹង​ពួក​ភីលី‌ស្ទីន។ នៅ​គ្រា​នោះ ពួក​ភីលី‌ស្ទីន​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រា‌អែល។

ចែក​រំលែក
អាន ចៅហ្វាយ 14

ចៅហ្វាយ 14:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ឪពុក​ម្តាយ​ប្រកែក​ថា ក្នុង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន​ជា​វង្ស​ញាតិ​ឯង ក្នុង​សាសន៍​អញ​នេះ តើ​គ្មាន​អ្នក​ណា​មួយ​ទេ​ឬ​អី បាន​ជា​ឯង​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលីស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​វិញ សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ពី​ព្រោះ​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់ ឪពុក​ម្តាយ​គាត់​មិន​បាន​ដឹង ជា​ការ​នោះ​កើត​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ទ្រង់​រក​ឱកាស​ទាស់​នឹង​ពួក​ភីលីស្ទីន រីឯ​នៅ​ជាន់​នោះ ពួក​សាសន៍​ភីលីស្ទីន​គេ​កាន់‌កាប់​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រាអែល។

ចែក​រំលែក
អាន ចៅហ្វាយ 14