ចៅហ្វាយ 12:5-6

ចៅហ្វាយ 12:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​កាឡាត​បាន​វាយ​ចាប់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ស្រុក​ពួក​អេប្រាអិម។ ពេល​ណា​មាន​ពួក​អេប្រាអិម​ដែលលួច​រត់​គេច អង្វរ​ថា៖ «សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង» នោះ​ពួក​កាឡាត​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​ជា​ពួក​អេប្រាអិម​ឬ?» កាល​គេ​ឆ្លើយ​ថា «ទេ» នោះ​ពួក​កាឡាត​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លែត» ហើយ​បើ​គេ​ថា «ឈីបូ‌លែត» ព្រោះ​គេ​ចេញ​ខ្យល់និយាយ​ពាក្យ​នោះ​មិន​ត្រូវ នោះ​ពួក​កាឡាត​ក៏​ចាប់​គេ ហើយ​សម្លាប់​នៅ​ត្រង់​ផ្លូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នោះទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអិម​ដួល​ស្លាប់​អស់​ចំនួន​បួន​ម៉ឺន​ពីរ​ពាន់​នាក់។

ចែក​រំលែក
អាន ចៅហ្វាយ 12

ចៅហ្វាយ 12:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រាអ៊ីម។ ពេល​ណា​មាន​ពួក​អេប្រាអ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រាអ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ» នោះ​ពួក​កាឡាដ​ក៏​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ឈីបូ‌លេត»-ព្រោះ​ពួក​អេប្រាអ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ- ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអ៊ីម​បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់។

ចែក​រំលែក
អាន ចៅហ្វាយ 12

ចៅហ្វាយ 12:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​កាឡាត​ក៏​ចាប់​ស្កាត់​យក​អស់​ទាំង​ផ្លូវ​ឆ្លង​ទន្លេ​យ័រដាន់​នៅ​មុខ​ពួក​អេប្រា‌អិម រួច​កាល​ណា​មាន​ពួក​អេប្រា‌អិម​ដែល​រត់​រួច​បាន គេ​មក​អង្វរ​ថា សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ផង នោះ​ពួក​កាឡាត​សួរ​ទៅ​ថា តើ​ឯង​ជា​ពួក​អេប្រា‌អិម​ឬ​អី បើ​គេ​ឆ្លើយ​ថា​ទេ នោះ​ពួក​កាឡាត​បង្គាប់​ឲ្យ​គេ​ចេញ​ពាក្យ​ថា «ស៊ីបូ‌លែត» ហើយ​បើ​គេ​ថា «ឈីបូ‌លែត» វិញ ដោយ​គេ​ធ្វើ​មាត់​ឲ្យ​ចេញ​ខ្យល់​នោះ​មិន​ត្រូវ នោះ​ក៏​ចាប់​គេ​សំឡាប់​ទៅ ត្រង់​ផ្លូវ​ឆ្លង​ទន្លេ​យ័រដាន់​នៅ​វេលា​នោះ មាន​ពួក​អេប្រា‌អិម​ដួល​ស្លាប់ អស់​ចំនួន​៤​ម៉ឺន​២​ពាន់​នាក់

ចែក​រំលែក
អាន ចៅហ្វាយ 12