ចៅហ្វាយ 11:30-31
ចៅហ្វាយ 11:30-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យែបថាសន្យាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់ពួកអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ នោះអ្វីក៏ដោយដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ នៅពេលទូលបង្គំត្រឡប់ពីពួកអាំម៉ូនមកវិញដោយសុខសាន្ត នោះនឹងបានជារបស់ព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាតង្វាយដុត»។
ចៅហ្វាយ 11:30-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ ហើយពេលទូលបង្គំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ទូលបង្គំ មកទទួលទូលបង្គំមុនគេ ទូលបង្គំនឹងយកអ្នកនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់»។
ចៅហ្វាយ 11:30-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យែបថាក៏បន់ព្រះយេហូវ៉ា ដោយពាក្យថា បើសិនជាទ្រង់ប្រគល់ពួកកូនចៅអាំម៉ូនមកក្នុងកណ្តាប់ដៃនៃទូលបង្គំពិត នោះអ្វីៗណាដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ ក្នុងគ្រាដែលទូលបង្គំត្រឡប់ពីពួកកូនចៅអាំម៉ូនមកវិញ ដោយសុខសាន្ត នោះនឹងបានជារបស់ផងព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាដង្វាយដុត