យ៉ាកុប 3:13-18

យ៉ាកុប 3:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​សម្តែង​ចេញ​ជា​កិរិយា​ល្អ តាម​រយៈ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្លូត​បូត ប្រកប​ដោយ​ប្រាជ្ញា​ចុះ។ ប៉ុន្តែ ប្រសិន‌បើ​អ្នក​មាន​ចិត្ត​ច្រណែន និង​មាន​គំនុំគុំ​គួន​ក្នុង​ចិត្ត នោះ​មិន​ត្រូវ​អួត​ខ្លួន ឬ​កុហក​ទាស់​នឹង​សេចក្តី​ពិត​ឡើយ។ ប្រាជ្ញា​បែប​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ របស់​សាច់​ឈាម និង​របស់​អារក្ស​វិញ។ ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន និង​គំនុំ​គុំ​គួន ទី​នោះ​ក៏​មាន​ភាព​វឹក‌វរ និង​អំពើ​អាក្រក់​គ្រប់​យ៉ាង។ ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ តែង​សាប​ព្រោះ​សន្តិភាព ហើយ​គេ​ច្រូត​បាន​ផល​ជា​សេចក្ដី​សុចរិត។

ចែក​រំលែក
អាន យ៉ាកុប 3

យ៉ាកុប 3:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ចំណោម​បងប្អូន បើ​អ្នក​ណា​មាន​ប្រាជ្ញា និង​ចេះ​ដឹង សូម​សម្តែង​កិរិយា​មារ‌យាទ​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ផុស​ចេញ​មក​ពី​ចិត្ត​ស្លូត​បូត និង​ពី​ប្រាជ្ញា​ទាំង​ស្រុង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​មាន​ចិត្ត​ច្រណែន‌ឈ្នានីស និង​មាន​ចិត្ត​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ។ ប្រាជ្ញា​បែប​នេះ​មិន​មែន​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ ប្រាជ្ញា​របស់​មនុស្ស និង​ប្រាជ្ញា​របស់​អារក្ស ដ្បិត​ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា ទី​នោះ​តែងតែ​មាន​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់ និង​មាន​រឿង​អាស្រូវ​គ្រប់​យ៉ាង។ រីឯ​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​វិញ ដំបូង​បង្អស់ ជា​ប្រាជ្ញា​បរិសុទ្ធ* បន្ទាប់​មក ជា​ប្រាជ្ញា​ផ្ដល់​សន្តិ‌ភាព មាន​អធ្យាស្រ័យ ទុក​ចិត្ត​គ្នា ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​បង្កើត​ផល​ល្អ​គ្រប់​យ៉ាង ឥត​មាន​លម្អៀង ឥត​មាន​ពុត​ត្បុត។ អស់​អ្នក​កសាង​សន្តិ‌ភាព​តែង​សាប​ព្រោះ​សន្តិ‌ភាព ហើយ​ច្រូត​យក​ផល​ជា​ជីវិត​សុចរិត*។

ចែក​រំលែក
អាន យ៉ាកុប 3

យ៉ាកុប 3:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា នឹង​យោបល់ ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយ‌សារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្ដី​សុភាព​នៃ​ប្រាជ្ញា​ចុះ បើ​មាន​សេចក្ដី​ច្រណែន​ដ៏​ជូរ​ល្វីង នឹង​សេចក្ដី​គំនុំ​ក្នុង​ចិត្ត នោះ​កុំ​ឲ្យ​អួត​ខ្លួន ឬ​កុហក​ទទឹង​នឹង​សេចក្ដី​ពិត​ឡើយ ប្រាជ្ញា​យ៉ាង​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​របស់​ផង​លោកីយ​នេះ ហើយ​ក៏​ខាង​សាច់​ឈាម នឹង​ខាង​អារក្ស​វិញ​ទេ​តើ ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន នឹង​សេចក្ដី​គំនុំ នោះ​ក៏​មាន​វឹកវរ នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​ដែរ តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្ដី​មេត្តា‌ករុណា នឹង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង រីឯ​ផល​នៃ​សេចក្ដី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្ដី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្ដី​មេត្រី​នោះ​ឯង។

ចែក​រំលែក
អាន យ៉ាកុប 3

យ៉ាកុប 3:13-18

យ៉ាកុប 3:13-18 គខប