អេសាយ 9:6-7

អេសាយ 9:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។ ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។

ចែក​រំលែក
អាន អេសាយ 9

អេសាយ 9:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​មាន​ព្រះ‌រាជ‌បុត្រ​មួយ​អង្គ​ប្រសូត​មក សម្រាប់​យើង ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បុត្រា​មួយ​ព្រះអង្គ មក​យើង​ហើយ។ បុត្រ​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា: “ព្រះ​ដ៏​គួរ​ស្ងើច​សរសើរ ព្រះ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា ព្រះ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច ព្រះអង្គ​ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។ ព្រះ‌រាជ‌បុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ព្រះ‌បាទ ដាវីឌ និង​នគរ​របស់​ព្រះអង្គ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ ព្រះអង្គ​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​ព្រះអង្គ​ឲ្យ​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។

ចែក​រំលែក
អាន អេសាយ 9

អេសាយ 9:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វរបិតា​ដ៏​គង់​នៅ​អស់‌កល្ប នឹង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់នឹង​សេចក្ដី​សុខ‌សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ នឹង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​សំរេច​ការ​នេះ។

ចែក​រំលែក
អាន អេសាយ 9

អេសាយ 9:6-7

អេសាយ 9:6-7 គខបអេសាយ 9:6-7 គខបអេសាយ 9:6-7 គខប