អេសាយ 58:4-5

អេសាយ 58:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មើល៍ អ្នក​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក និង​ការ​ទាស់​ទែង​គ្នា វាយ​ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​អ្នក​តម​អត់​នៅពេល​នេះ គឺ​មិន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​អ្នក បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ។ តើ​ការ​តម​អត់ដែល​យើងពេញ​ចិត្ត ជា​ថ្ងៃ​ដែល​មនុស្ស​បញ្ឈឺ​ចិត្ត​ខ្លួន​ឬ? គឺ​គ្រាន់​តែ​ឱន​ក្បាល​ដូច​ជា​ដើម​បបុស ហើយ​ក្រាល​សំពត់​ធ្មៃ និង​រោយ​ផេះ​នៅ​ក្រោម​ខ្លួន តើ​ធ្វើ​បុណ្ណឹង​ល្មម​ឬ? នេះ​ឬ​ដែល​អ្នក​ហៅ​ថា ការ​តម​អត់ ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នោះ?

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​តម​អាហារ ទាំង​រក​រឿង ឈ្លោះ​ប្រកែក និង​វាយ​តប់​គ្នា​យ៉ាង​ឃោរ‌ឃៅ គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​តម​អាហារ​ឲ្យ​ស្រប​តាម គោល‌ការណ៍​របស់​ថ្ងៃ​តម​អាហារ ដើម្បី​ឲ្យ​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​រាល់​គ្នា លាន់​ឮ​ទៅ​ដល់​យើង​ឡើយ។ អ្នក​រាល់​គ្នា​តម​អាហារ និង​បន្ទាប​ខ្លួន​បែប​នេះ ស្មាន​ថា​យើង​ពេញ​ចិត្ត​ឬ? អ្នក​រាល់​គ្នា​ឱន​ក្បាល ដូច​ដើម​កក់​ត្រូវ​ខ្យល់​បក់ អ្នក​រាល់​គ្នា​ក្រាប​លើ​បាវ និង​អង្គុយ​លើ​ផេះ​បែប​នេះ ស្មាន​ថា​ជា ការ​តម​អាហារ​ដែល​គាប់​ចិត្ត​យើង​ឬ?

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល ឯង​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក នឹង​ការ​ទាស់‌ទែង​គ្នា ហើយ​វាយ‌ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​ឯង​តម​អត់​នោះ គឺ​មិន​មែន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​ឯង​បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ តើ​ជា​ការ​តម​អត់​បែប​យ៉ាង​នោះ គឺ​ជា​ថ្ងៃ​ដែល​មនុស្ស​បញ្ឈឺ​ចិត្ត​ខ្លួន​ដូច្នេះ ដែល​ជា​ទី​ពេញ​ចិត្ត​ដល់​អញ​ឬ ដែល​គ្រាន់​តែ​ឱន​ក្បាល​ដូច​ជា​ដើម​បបុស ហើយ​ក្រាល​សំពត់​ធ្មៃ នឹង​រោយ​ផេះ​នៅ​ក្រោម​ខ្លួន តើ​ល្មម​ប៉ុណ្ណោះ​ឬ នេះ​ឬ​ដែល​ឯង​ហៅ​ថា ការ​តម​អត់ ជា​ថ្ងៃ​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​នោះ

ចែក​រំលែក
អាន អេសាយ 58

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ