អេសាយ 58:13-14

អេសាយ 58:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​អ្នក​ឃាត់​ជើង​អ្នក មិន​ឲ្យ​បែរ​ចេញ​ពី​ថ្ងៃសប្ប័ទ គឺ​មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង បើ​អ្នក​រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​លើក​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ទុក​ជា​ថ្ងៃ​គួរ​គោរព ព្រម​ទាំង​ប្រតិ‌បត្តិ​តាម ឥត​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន ឬ​ស្វែង​រក​អំណរ​ដល់​ខ្លួន​អ្នក ឬ​ពោល​តែ​ពាក្យ​របស់​ខ្លួន គ្រា​នោះ អ្នក​នឹង​បាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​យើង​នឹង​បញ្ជិះ​អ្នក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី ហើយ​នឹង​ចិញ្ចឹម​អ្នក​ដោយ​មត៌ក​របស់​យ៉ាកុប ជា​បុព្វ‌បុរស​អ្នក ដ្បិត​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​វាចា​ហើយ។

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​អ្នក​មិន​ធ្វើ​ការ​រក​ស៊ី​នៅ​ថ្ងៃ​សប្ប័ទ* ប្រសិន​បើ​អ្នក​មិន​ស្វែង​រក​កម្រៃ នៅ​ថ្ងៃ​ដ៏វិសុទ្ធ​របស់​យើង ប្រសិន​បើ​អ្នក​ចាត់​ទុក​ថ្ងៃ​សប្ប័ទ ថា​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ជា​ថ្ងៃ​ដ៏វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ហើយ​ប្រសិន​បើ​អ្នក​គោរព​ថ្ងៃ​នោះ​ពិត​មែន គឺ​មិន​រក​ស៊ី មិន​រក​កម្រៃ និង​មិន​និយាយ​ត‌ថ្លៃ​នោះ​ទេ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីក‌រាយ យើង​នឹង​នាំ​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​នៃ​ផែនដី យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​យ៉ាង​សប្បាយ ក្នុង​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក»។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ចេញ​មក​ពី ព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេសាយ 58

អេសាយ 58:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​ឯង​ឃាត់​ជើង​ឯង មិន​ឲ្យ​បែរ​ចេញ​ពី​ថ្ងៃ​ឈប់​សំរាក គឺ​មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​អញ បើ​ឯង​រាប់​ថ្ងៃ​ឈប់​សំរាក​ទុក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​លើក​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ទុក​ជា​ថ្ងៃ​គួរ​គោរព ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ផង ឥត​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន ឬ​ស្វែង​រក​សេចក្ដី​អំណរ​ដល់​ខ្លួន​ឯង ឬ​ពោល​តែ​ពាក្យ​របស់​ផង​ខ្លួន​ឡើយ គ្រា​នោះឯង​នឹង​បាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​អញ​នឹង​បញ្ជិះ​ឯង​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី ហើយ​នឹង​ចិញ្ចឹម​ឯង​ដោយ​មរដក​របស់​យ៉ាកុប ជា​ឰយុកោ​ឯង ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​វាចា​ហើយ។

ចែក​រំលែក
អាន អេសាយ 58

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ