អេសាយ 53:1-3

អេសាយ 53:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​មាន​អ្នក​ណា​បាន​ជឿ​ដំណឹង​ដែល​យើង​ប្រាប់? ហើយ​តើអ្នក​ណា​បាន​ឃើញ​ព្រះ‌ពាហុ នៃ​ព្រះ‌យេហូវ៉ា​បាន​សម្ដែង? ដ្បិត​ព្រះ‌អង្គ​បាន​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​លំពង់​ទន់​ខ្ចី ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួត‌ហែង ព្រះ‌អង្គ​ឥត​មាន​ទ្រង់‌ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ព្រះ‌អង្គ នោះ​ក៏​គ្មាន​ភាព​លម្អ​ណា ដែល​ឲ្យ​យើង​រីក‌រាយ​ចិត្ត​ដែរ។ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ព្រះ‌អង្គ​ជា​មនុស្ស​មាន​ទុក្ខព្រួយ ហើយ​ទទួល​រង​ជំងឺ​រោគា ដូច​ជា​អ្នក​ដែល​មនុស្ស​គេច​មុខ​ចេញ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​យើង​មិន​បាន​រាប់‌អាន​ព្រះ‌អង្គ​សោះ។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជន​តប​ថា តើ​នរណា​ជឿ សេចក្ដី​ដែល​គេ​ប្រាប់​យើង? តើ​ព្រះ‌អម្ចាស់​បាន​សម្តែង​ឫទ្ធិ‌បារមី ចំពោះ​នរណា? នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​ប្រៀប​បាន​នឹង​ពន្លក​មួយ ដែល​លូត​លាស់​មិន​សូវ​ល្អ ដូច​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​ហួត‌ហែង។ លោក​គ្មាន​រូប​សម្បត្តិ និង​គ្មាន​កិត្តិយស​ថ្លៃ‌ថ្នូរ គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ ហើយ​លោក​ក៏​គ្មាន​រូប​រាង​អ្វី​គួរ​ឲ្យ ទាក់‌ទាញ​ចិត្ត​យើង​ដែរ។ លោក​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់​រក។ លោក​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ ធ្លាប់​តែ​រង​ទុក្ខ​វេទនា លោក​ដូច​មនុស្ស​ដែល​គេ​ខ្ពើម គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។ យើង​បាន​មើល‌ងាយ​លោក ហើយ​មិន​រាប់​រក​លោក​ឡើយ។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តើ​មាន​អ្នក​ណា បាន​ជឿ​ដំណឹង ដែល​យើង​ប្រាប់ ហើយ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​បាន​សំដែង​ចេញ​ឲ្យ​អ្នក​ណា​ឃើញ ដ្បិត​ទ្រង់​បាន​ចំរើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​លំពង់​ទន់​ខ្ចី ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួត‌ហែង ទ្រង់​ឥត​មាន​ទ្រង់‌ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា​ដែល​ឲ្យ​យើង​រីក‌រាយ​ចិត្ត​ដែរ ទ្រង់​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ‌ចាប់ ទ្រង់​ត្រូវ​គេ​មើល‌ងាយ ដូច​ជា​អ្នក​ណា​ដែល​មនុស្ស​គេច​មុខ​ចេញ ហើយ​យើង​រាល់​គ្នា​មិន​បាន​រាប់‌អាន​ទ្រង់​សោះ។

ចែក​រំលែក
អាន អេសាយ 53

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ