អេសាយ 53:1-3

អេសាយ 53:1-3 គកស១៦

តើ​មាន​អ្នក​ណា​បាន​ជឿ​ដំណឹង​ដែល​យើង​ប្រាប់? ហើយ​តើអ្នក​ណា​បាន​ឃើញ​ព្រះ‌ពាហុ នៃ​ព្រះ‌យេហូវ៉ា​បាន​សម្ដែង? ដ្បិត​ព្រះ‌អង្គ​បាន​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​លំពង់​ទន់​ខ្ចី ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួត‌ហែង ព្រះ‌អង្គ​ឥត​មាន​ទ្រង់‌ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ព្រះ‌អង្គ នោះ​ក៏​គ្មាន​ភាព​លម្អ​ណា ដែល​ឲ្យ​យើង​រីក‌រាយ​ចិត្ត​ដែរ។ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ព្រះ‌អង្គ​ជា​មនុស្ស​មាន​ទុក្ខព្រួយ ហើយ​ទទួល​រង​ជំងឺ​រោគា ដូច​ជា​អ្នក​ដែល​មនុស្ស​គេច​មុខ​ចេញ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​យើង​មិន​បាន​រាប់‌អាន​ព្រះ‌អង្គ​សោះ។

អាន អេសាយ 53