អេសាយ 5:8-12

អេសាយ 5:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អស់​អ្នក​ដែល​រឹប​អូស​យក​ផ្ទះ​គេ មក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អស់​អ្នក​ដែល​យក​ដី​គេ មក​បញ្ចូល​ក្នុង​ដី​ខ្លួន​ឯង ក៏​ត្រូវ​វេទនា​ដែរ! ពួក​គេ​ធ្វើ​ដូច្នេះ​រហូត​ទាល់​តែ​អ្នក​ផ្សេង លែង​មាន​ដី​ទៀត ហើយ​នៅ​ទី​បំផុត ក្នុង​ស្រុក​មាន​នៅ​សល់ តែ​ពួក​គេ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​ឮ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ផ្ទះ​ទាំង​នេះ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​អស់ ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​ទាំង​នេះ នឹង​គ្មាន​មនុស្ស​នៅ​ទៀត​ទេ។ ចម្ការ​ទំពាំង‌បាយជូរ​បី​ហិក‌តា នឹង​ឲ្យ​ផល​បាន​ត្រឹម​តែ​ស្រា​ហា‌សិប​លីត្រ ស្រូវ​ពូជ​ដែល​ព្រោះ​ទៅ​មួយ​រយ​គីឡូ បាន​ផល​ត្រឹម​តែ​ដប់​គីឡូ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ក្រោក​ឡើង​ពី​ព្រលឹម ស្វែង​រក​ស្រា​ខ្លាំង ហើយ​គិត​តែ​ផឹក​រហូត​ដល់​អធ្រាត្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ពួក​គេ​គិត​តែ​ពី​ផឹក​ស្រា​សប្បាយ ដោយ​មាន​សំឡេង​ពិណ និង​ចាប៉ី ព្រម​ទាំង​ក្រាប់ និង​ខ្លុយ​លេង​កំដរ ពួក​គេ​ឥត​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែល ព្រះ‌អម្ចាស់​កំពុង​ធ្វើ គេ​ឥត​ឃើញ​ថា ព្រះអង្គ​កំពុង​សម្រេច​ការ​អ្វី​ទេ។

ចែក​រំលែក
អាន អេសាយ 5

អេសាយ 5:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វេទនា​ហើយ ពួក​អ្នក​ដែល​យក​ផ្ទះ​គេ មក​ភ្ជាប់​ធ្វើ​ជា​ផ្ទះ​របស់​ខ្លួន ហើយ​ប្រមូល​ស្រែ​ចម្ការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​សោះ នោះ​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា រស់​នៅ​តែ​ឯង​ក្នុង​ស្រុក​នោះ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ​ថា៖ ពិត​ប្រាកដ​ជា​ផ្ទះ​ជា​ច្រើន​នោះ​នឹង​ត្រូវ​ចោល​ទទេ គឺ​ជា​ផ្ទះ​ធំ​ល្អ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។ ដ្បិត​ចម្ការ​បីហិចតា​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ តែ​មួយបាថ ហើយ​ពូជ​មួយ​ហូមើរ នឹងបាន​ផល​តែ​មួយ​អេផា ប៉ុណ្ណោះ។ វេទនា​ដល់​ពួក​អ្នក​ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល‌រាល ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ។ ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារ‌ណា​ពី​ការ​ដែល​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ធ្វើ​ដែរ។

ចែក​រំលែក
អាន អេសាយ 5

អេសាយ 5:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វេទនា​ដល់​ពួក​អ្នក​ដែល​សង់​ផ្ទះ​ភ្ជាប់​គ្នា ហើយ​កៀរ​ប្រមូល​ស្រែ​ចំការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​ឡើយ ទាំង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ឯង​នា​ញក​ស្រុក​វិញ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​ផ្ទះ​ជា​ច្រើន​នោះ​នឹង​ត្រូវ​ចោល​ទទេ គឺ​ជា​ផ្ទះ​ធំ​ល្អ​ផង ឥត​មាន​អ្នក​ណា​នៅ​ឡើយ ដ្បិត​ចំការ​ទំហំ​១០​រ៉ៃ​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​តែ​២​ប៉ោត ហើយ​ពូជ​ពង្រោះ​១០​ថាំង​នឹង​ច្រូត​បាន​តែ​១​ថាំង​ទេ។ វេទនា​ដល់​ពួក​អ្នក ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល‌រាល ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារណា​ពី​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ។

ចែក​រំលែក
អាន អេសាយ 5