អេសាយ 43:1-4

អេសាយ 43:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​អ្នក​មក ហើយ​ឱ​ពួក​អ៊ីស្រា‌អែល​អើយ ព្រះ​ដែល​ជប​សូន​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ យើង​បាន​ហៅ​ចំ​ឈ្មោះ​អ្នក យើង​នឹង​នៅ​ជា​មួយ​អ្នក។ កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។ ដ្បិត​យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​សង្គ្រោះ​របស់​អ្នក យើង​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​អ្នក ព្រម​ទាំង​ស្រុក​អេធី‌យ៉ូពី និង​ស្រុក​សេបា ជំនួស​អ្នក​ផង។ យើង​នឹង​ឲ្យ​មនុស្ស​ដទៃ​ជំនួស​អ្នក ហើយ​ប្រជា‌ជាតិ​ផ្សេងៗ​ស្នង​នឹង​ជីវិត​អ្នក ដោយ​ព្រោះ​អ្នក​មាន​តម្លៃ​វិសេស​នៅ​ភ្នែកយើង ក៏​គួរ​លើក​តម្កើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​យើង​ផង។

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​កូន​ចៅ របស់​លោក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត និង​សូន​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។ ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ដ៏វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក។ យើង​បាន​ប្រគល់​ប្រជា‌ជន​អេស៊ីប​ឲ្យ​សត្រូវ ដើម្បី​លោះ​អ្នក យើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូ‌ពី និង​ស្រុក​សេបា ជា​ថ្នូរ​ឲ្យ​គេ ដើម្បី​លោះ​អ្នក​ដែរ។ យើង​ប្រគល់​មនុស្ស​ជា​ច្រើន​ឲ្យ​គេ​ជំនួស​អ្នក គឺ​យើង​ក៏​ប្រគល់​ប្រជា‌ជន​ផ្សេងៗ​ឲ្យ​គេ ជា​ថ្នូរ​លោះ​អ្នក ដ្បិត​យើង​ចាត់​ទុក​ថា​អ្នក​មាន​តម្លៃ​ដ៏​លើស‌លុប ហើយ​យើង​ស្រឡាញ់​អ្នក​ថែម​ទៀត​ផង។

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រាអែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​ឯង​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​សេបា ជំនួស​ឯង​ផង អញ​នឹង​ឲ្យ​មនុស្ស​ដទៃ​ជំនួស​ឯង ហើយ​ប្រជា‌ជាតិ​ផ្សេងៗ ស្នង​នឹង​ជីវិត​ឯង ដោយ​ព្រោះ​ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:1-4

អេសាយ 43:1-4 គខបអេសាយ 43:1-4 គខប